បុរស០២នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកបូទុមសាគរ

ខេត្តកោះកុង: នៅថ្ងៃទី ០៣.១១.២០២១ វេលាម៉ោង ១៥និង ៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km ៤១-៤២ ស្ថិតក្នុងភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង រវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្ស០២នាក់ប្រុសរងរបួសធ្ងន់។

-រថយន្តបង្កម៉ាក SCANIA កង់១៨ ពណ៌ត្រីអុី ពាក់ស្លាកលេខភ្នំពេញ 3F6334 បើកបរពីរភ្នំពេញ ទៅកោះកុង មកដល់ចំណុចកើតហេតុ បានវ៉ាម៉ូតូ ០១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៍ខ្មៅ គ្មានស្លាកលេខ វ៉ាមិនផុត ក៏ប៉ះកង់ក្រោយ និងកាត់តាវូ ។ អ្នកបើករថយន្តឈ្មោះ ខា ឃីម ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសួនអំពៅកើត ឃុំប៉ៃលិន ស្រុកប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះ ១.ឈ្មោះ ឆោម រើន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ២.ឈ្មោះ រើន ភារុត ភេទប្រុស អាយុ ១៤ឆ្នាំ ត្រូវជាកូន។

ក្រោយកើតហេតុជនរងគ្រោះ យើងបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ។

បច្ចុប្បន្នរថយន្តនិងម៉ូតូ សមត្ថកិច្ចយើងយកមករក្សាទុកនៅអធិការដ្ឋាន រងចាំការដោះស្រាយ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online