ពលករលួចឆ្លងដែនខុសច្បាប់ ៩នាក់ ត្រូវបានឃាត់ខ្លួនដោយកងកម្លាំងអន្តរាគមន៍កងពលតូចថ្មេីរជេីងលេខ៥១ សហការជាមួយកម្លាំងចម្រុះ

(បន្ទាយមានជ័យ)យប់ថ្ងៃសុក្រ ១កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង២១:១០នាទី នៅលើដងផ្លូវ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងអន្តរាគមន៍កងពលតូចថ្មេីរជេីងលេខ៥១ សហការជាមួយកម្លាំងប៉ូលីសប៉ុស្តិ៍សិលាខ្មែរ កងការពារព្រំដែនលេខ៥០៣ ធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ចំនួន៩នាក់ ស្រី៣នាក់ ប្រុស៦នាក់ និងមធ្យោបាយធ្វើដំណើរ ម៉ូតូ៣គ្រឿង។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល ដាក់បទបញ្ជាយ៉ាងតឹងរឹង ការពារ នៅតាមបន្ទាត់ព្រំដែន ក្នុងការ រឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងកងពលតូចថ្មេីរជេីងលេខ៥១ ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។

ក្រោយពីឃាត់ខ្លួន បានធ្វេីការណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបាន ប្រគល់ពួកគាត់អោយទៅអាជ្ញាធរ ដើម្បីសាកសួរនឹងបញ្ជូនទៅធ្វើចត្តាឡីស័ក ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online