បុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្នត្រូវរថយន្តដឹកសិស្សសាលាឯកជនបុកបណ្តាលឲ្យរបួសធ្ងន់

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលយក្ខឡោម ស្ថិតនៅក្នុងភូមិសិ៍ល សង្កាត់យក្ខឡោម ក្រុងបានលុង។

រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2AC-4602ជារថយន្តដឹកសិស្សសាលាឯកជនហេងលាង បើកបរដោយឈ្មោះ រ៉ាន យ៉ាកសុភា ភេទប្រុស អាយុ៤៦ឆ្នាំ ក្នុងទិសដៅពីលិចទៅកើតស្រាប់តែម៉ូតូមកបុកពេញទំហឹងតែម្តង។

រីឯម៉ូតូ១គ្រឿងម៉ាក វេវឆ្លាម ពណ៌ក្រហម ពាក់ស្លាកលេខរតនគីរី2A-6840 បើកបរដោយឈ្មោះ លិល កិ(ហៅសាវីន)ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិជងរ៉ង ឃុំអូរជុំ ស្រុកអូរជុំ បើកបរចេញពីបឹងយក្ខឡោម ក្នុងទិសដៅពីត្បូងមកជើង ដល់ត្រង់រង្វង់មូលយក្ខឡោម ត្រូវបានរថយន្តបុកតែម្តង ខណៈមិនបានប្រុងប្រយ័ត្នជាមុន។

ក្រោយកើតហេតុនគរបាលចរាចរណ៍ខេត្តចុះមកអន្តរាគមន៍ធ្វើការវាស់វែង ហើយដឹកបញ្ជូនជនរងគ្រោះតាមរថយន្តសាមុយរបស់ស្នងការដ្ឋានខេត្ត ទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែកមធ្យោបាយទាំង២គ្រឿង ត្រូវបាននគរបាល រឹបអូសយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online