កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចផ្ទះលក់ម្ជូរវត្តភ្នំ១៦៨ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ី ចិន្តា ភេទ ស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥១ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។ ជនសង្ស័យឈ្មោះ សែម រដ្ឋា ហៅ វី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។

ហេតុការណ៏កើតឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣:៣៥ នាទីជនសង្ស័យឈ្មោះ សែម រដ្ឋា ហៅ វី កំពុងដេកនៅលើបង់មុខមន្ទីរពេទ្យគន្ធបុប្ផា ហើយជនសង្ស័យឈ្មោះ ពីន ហៅ ខ្មៅ បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស មកជួបឈ្មោះ សែម រដ្ឋា ហៅ វី ហើយក៏បបួលគ្នាចេញធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ ពេលជនសង័្សយជិះដល់ចំណុចផ្ទះជួលលេខ៥១ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃើញស្ងាត់ពុំមានមនុស្សជនសង្ស័យឈ្មោះ ពីន ហៅ ខ្មៅ ក៏ឈប់ម៉ូតូនៅចិញ្ចើមថ្នល់ រួចដើរចូលទៅធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ចំណែកឈ្មោះ សែម រដ្ឋា ហៅ វី អង្គុយលើម៉ូតូជាអ្នកមើលផ្លូវ បន្ទាប់ពីឈ្មោះ ពីន ហៅ ខ្មៅ ធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ បានសម្រេចរួចហើយ ឈ្មោះ ពីន ហៅ ខ្មៅ ជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួន ចំណែកឈ្មោះ សែម រដ្ឋា ហៅ វី ជិះម៉ូតូរបស់ឈ្មោះ ពីន ហៅ ខ្មៅ តាមពីក្រោយគេចខ្លួនបាត់អស់។

វត្ថុតាងចាប់យក៖​ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ពាក់ផ្លាកលេខ ភ្នំពេញ ១CC ៦៦៦៧។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ ១AO-៥៤០៦។

បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online