ម៉ូតូមួយគ្រឿងរងការខូចខាតទាំងស្រុង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកសូទ្រនិគម
ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២៣:០០នាទី មានករណីអគ្គិភ័យឆេះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AE 0347 អ្នកបើកបរអ្នកបើកបរឈ្មោះ សុខ ភារុន ប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបុកប៉ះជាមួយរថយន្តម៉ាកLEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AG 1879 អ្នកបើកបរគេចខ្លួនក្រោយពេលបុករួចបណ្តាលអោយឆេះម៉ូតូនៅកន្លែងកើតហេតុ ត្រង់ចំណុចមុខវត្តព្រហ្មចន្ទ័ ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៨០-២៨១ ដែលស្ថិតនៅក្នុងភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ បណ្តាលឲ្យរងការខូចខាត: (១០០%) មានម៉ូតូ ០១ គ្រឿង រងរបួសមនុស្សចំនួន០១នាក់ធ្ងន់ ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម មិនបានចេញទៅទេដោយយកឧបករណ៍បំពង់ពន្លត់អគ្គីភ័យទៅជួយពន្លត់ ៕