អ្នកក្លាហាន ០៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា

កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្ឆ្មា២០២១វេលាម៉ោង១៩និង៤០នាទី នៅចំណុច​ខាងកើតផ្សារថ្មី ស្តិតក្មុងភូមិទី៦សង្កាត់ខ្សាមកើតមានករណីហិង្សាដោយចេតនា(វាយតប់គ្នាទៅវិញទៅមក)​ដែលបង្ករឡើងដោយក្មេងទំនើងចំនួន០២ក្រុម ។

ក្រោយកើតហេតុកម្លាំងអធិការក្រុងកំពង់ឆ្នាំងបានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលខេត្ត ធ្វើការស្រាវជ្រាវ ជាលទ្ធផល នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៧នាក់(០២ក្រុម)មានឈ្មោះ៖

១. ឈ្មោះយន្ត.សុ​ភារុណ​ ភេទប្រុស អាយុ២០ឆ្នាំ​ រស់នៅភូមិ ត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ភាគីម្ខាងទៀតមានឈ្មោះ ÷

១. ឈ្មោះឌុច សុវណ្ណារ៉ា ភេទប្រុស​ អាយុ១៨ឆ្នាំ រស់នៅ ភូមិប្អេរ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង។

២. ឈ្មោះគិន រដ្ឋា ភេទប្រុស​ អាយុ១៧ឆ្នាំ រស់នៅ ភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៣. ឈ្មោះផូន ម៉េងគា ភេទប្រុស អអាយុ១៨ឆ្នាំ​ រស់នៅ ភភូមិទី៨ សង្កាត់ខ្សាម​ ក្រុង/ខេត្តកំពង់ឆ្នាំង។

៤. ឈ្មោះ ផន សុខា(ជ័យ)​ភេទប្រុសអាយុ១៩ឆ្នាំ​ រស់នៅភូមិ​ទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៥. ឈ្មោះ ស៊ន.វិសុទ្ធ​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ រស់នៅ ភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

៦. ឈ្មោះម៉ី.ឈីអ៊ឺ ភេទប្រុស អអាយុ១៧ឆ្នាំ រស់នៅភូមិ​ទី៤ សង្កាត់.ខ្សាម​។

ដកហូតវត្ថុតាង: ដំបងដែករលាស់ចំនួនមួយ

ម៉ូតូជិះធ្វើសកម្មភាពចំនួន០២គ្រឿង ។

ក្រោយពីការសាកសួរជនសង្ស័យបានសារភាពថាពួកគេទាំងពីរក្រុមធ្លាប់ធ្វើសកម្មភាព វាតប់គ្នាជាច្រើនលើកច្រើនសាមកហើយ នៅទីតាំងផ្សេងៗពីគ្នា មូលហេតុដោយសារទំនាស់រឿងកាងនៅតំបន់សួនស៊ីម៉ាក់។

បច្ចុប្បន្នជនសង្ស័យទាំងពីរក្រុមខាងលើត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដើម្បីកសាងសុំណុំរឿងតាមនីតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online