នគរបាលស្រុកកំរៀងបង្រ្កាបករណីគ្រឿង​ញៀនមួយករណីឃាត់ខ្លួនជនសង័្សយចំនួន០​២​នាក់អនុវត្តតាមផ្លូវច្បាប់

កាលពីថ្ងៃ​ សុក្រ​ ១កេីត​ខែ​ កត្តិក​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.២៥៦៥​ ត្រូវនឹង​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង០០នាទីនៅចំណុចក្រុមទី៥​ភូមិ ស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់​ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមទាំង​យោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារប្រឆាំងគ្រឿង​ញៀន​ និងដោយបានការ សម្រប​សម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផង​នោះលោកវរសេនីយ៍ទោ​ វេ​ គឹមចត់​ អធិការនគរបាលស្រុកកំរៀង​បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន នៃអធិការដ្ឋាននគរបាលស្រុកបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ០១ករណីក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់គឺឈ្មោះលី ស៊ីណា ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់ដំបង​និងឈ្មោះ​ស៊ុន ផៃ ហៅថៃ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅ​ភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងប្លា​ស្ទិក​ចំនួន​០៩ថង់សង្ស័យមានសារធាតុ​ញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកក​ICE(មិនទាន់ថ្លឹងទម្ងន់) ។

-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ក្រហម មានត្រាអក្សរបរទេស​ WYលើចំហៀងនៃគ្រាប់ថ្នាំនីមួយៗ​ចំនួន១,៥គ្រាប់សង្ស័យមានសារធាតុញៀនប្រភេ​ទមេតំហ្វេតាមីន​យ៉ាម៉ា។

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀចំនួន០២គ្រឿង។

-ថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន​ ។

-ទូរសព្ទ័ដៃចំនួន០២គ្រឿង។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់និងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online