ប្រតិបត្ដិការក្ដៅរបស់អធិការស្រុកសំរោងទង ឃាត់មុខសញ្ញាចោរបានសរុប១០នាក់ ដកហូតវត្ថុតាងបានមួយចំនួន បន្ដស្រាវជ្រាវមុខសញ្ញាសេសសល់
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បញ្ជាឱ្យការិយាល័យព្រហ្មទណ្ឌខេត្ដ ចុះសហការបេីកប្រតិបត្ដិការស្រាវជ្រាវឈានទៅបង្រ្កាបមុខសញ្ញាចោរនៅកំពង់ស្ពឺអោយបានដាច់ខាត ៖
លទ្ធផលល្បាតនឹងកិច្ចប្រតិបត្តិការ របស់ស្រុកសំរោងទង កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣.៣០នាទី កម្លាំងល្បាតបានជួបជនរងគ្រោះនៅផ្លូវជាតិលេខ៤១ ថាមានជនសង្ស័យ៣នាក់ ជិះម៉ូតូ០១គ្រឿងបានធាក់គាត់ដួលហើយលើកយកម៉ូតូជិះទៅទិសខាងជើង ក្នុង(ភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី) ។
•លុះដល់ម៉ោង០៣:៥០នាទី បានឃាត់ឈ្មោះ ណៃ គីនថុង ហៅចិន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន នៅចំណុចខ្នងប្រឡាយតាហោភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ដកហូតម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ សេរី២០២១ ពណ៍ខ្មៅ គ្មានស្លាកលេខ ដែលពាក់ព័ន្ធនឹងករណីធាក់ប្លន់នៅតាមផ្លូវលេខ៤១ ត្រង់ចំណុចភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ។
ដោយបានកិច្ចសហការពីជំនាញពាក់ព័ន្ធនគរបាលស្រុកសំរោងទងស្រាវជ្រាវឃាត់បក្ខពួកបានសរុប ៩នាក់បន្ថែមទៀត មកដល់ថៃ្ងទី៦ វិច្ឆិកា ២០២១៖
១-ប៉ាន ភារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំនៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង
២-រិទ្ធ សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន
៣-មន ឡាយហៀង ហៅងើយ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។
៤-រិទ្ធ វាសនា ភេទប្រុស អាយុ ២២ឆ្នាំ នៅផ្ទះសំណាក់សុខង៉ែត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ។
៥-ចន ពុទ្ធា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន
៦-ណន ផានិត ហៅខ្លូ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងលាភ ឃុំធម្មតាអរ ស្រុកសំរោងទង
៧-ឈ្មោះ ណុប បញ្ញា ប្រុស១៨ឆ្នាំ ថ្នល់បំបែក សង្កាត់ស្វាយ ក្រុងច្បារមន
៨-ឈ្មោះ ហេង សុខហាន ២០ឆ្នាំ ប្រជៀវបាត ឃុំទំពរ័មាស ស្រុកសំរោងទង
៩-ឈ្មោះ ធី ចាន់ថេត ១៨ឆ្នាំភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។
តាមការបញ្ជាក់ពីជំនាញ វត្ដតាងមធ្យោបាយដកហូតរួមមាន ម៉ូតូ០៦គ្រឿង ម៉ូតូជនរងគ្រោះ ២គ្រឿង
តាមការសាកសួរនិងពិនិត្យលេីករណីក្រុមចោរដ៏សកម្មនេះធ្វើសកម្មភាព ០៨ លើក៖ មានឯកសារសុំណុំរឿងគ្រប់…,។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកសំរោងទង បានកសាងសំណុំរឿងនិងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីចំណាត់ការនីតិវិធីបន្ដ៕