សមត្ថកិច្ចឃាត់ខ្លយនជនសង្ស័យ៣នាក់ ក្នុងចំណោម៥នាក់ ប្រើជើងធាក់ផ្តួលប្លន់យកម៉ូតូ នៅខណ្ឌសែនសុខ

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ក្នុងចំណោម៥នាក់កាលពីថ្ងៃទី០៦-១១-២០២១ វេលាម៉ោង១៧និង៣០នាទី ករណីលួចមានស្ថានទម្ងន់ទោស(ប្រើជើងធាក់ផ្តួលយកម៉ូតូ) នៅចំណុចមុខស្ថានីយ៍ ប្រេងតេលា ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ការឃាត់ខ្លួនជនសង្ស័យ ដោយពួកគេបានធ្វើសកម្មភាពកាលពីថ្ងៃទី០៥-១១-២០២១ វេលាម៉ោង០០និង៣១នាទី ។

ជនសង្ស័យទាំង៣នាក់រួមមាន ១-ឈ្មោះ ដួង ដុល្លា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) , ២-ឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ (មានសារធាតុញៀន) , ៣-ឈ្មោះ ត្រម៉ុជ វណ្ណះ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

រីឯជនសង្ស័យ២នាក់ ដែលគេចរត់ខ្លួនមានឈ្មោះ៖ ១-ឈ្មោះសេង និង២-ឈ្មោះលីន) មធ្យោបាយម៉ូតូ ០២គ្រឿង ។

តាមរបាយការណ៍បានឲ្យដឹងថា បក្ខពួកកំពុងគេចខ្លួន បានធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GR-7829 របស់ជនរងគ្រោះឈ្មោះ ចាន់ នីតា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GR-7829 របស់ជនរងគ្រោះ , សម្ភារបន្សល់ទុកម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1C0-2149 របស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online