សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១៦នាក់ក្នុងករណី បង្ក្រាប ទីតាំងបើកលេងល្បែងស៊ីសង (ហ្គេមបាញ់ត្រី)ខុសច្បាប់ ៣ទីតាំងផ្សេងគ្នា

នៅថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណី ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី)ចំនួន០៣ទីតាំងផ្សេងគ្នា។

ក្នុងនោះឃាត់ខ្លួន បុគ្គលិកហ្គេមបាញ់ត្រី និងអ្នកចូលលេងល្បែងខុសច្បាប់ចំនួន១៦នាក់ (ប្រុស១១ និងស្រី ០៥នាក់) តាំងពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១មក ស្ថិតនៅក្រុម១០ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ៖ ទូហ្គេមបាញ់ត្រីចំនួន០៥ ទូចាក់ត្រីចំនួន០២ និងទូផ្លែឈើចំនួន០២ ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមនុស្សទាំង១៦នាក់ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online