បុរសម្នាក់បានសម្លាប់ប្រពន្ធ រួចសម្រេចចិត្តចងកសម្លាប់ខ្លួនតាមក្រោយ

នៅថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៧ៈ៥១ នាទី ការិ/ព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលបទបញ្ជាពីលោកស្នងការរង ផែនការងារព្រហ្មទណ្ឌ នឹងការសម្របសម្រួលពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង អោយចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះពិនិត្យកន្លែងកើតហេតុ នៅចំនុចដីចំការមួយកន្លែង ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ក្រោយបន្ទាយF22) មានករណីឃាតកម្ម កើតឡើង១ករណី ស្លាប់មនុស្ស២នាក់ ស្រី១ ប្រុស១(ប្តី-ប្រពន្ធ)

ជនសង្ស័យឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ជនសង្ស័យជាប្តីចងកសម្លាប់ខ្លួន)

ជនរងគ្រោះឈ្មោះ ចាន់ គួយ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅជាមួយគ្នា (ប្រពន្ធស្លាប់ត្រូវជនសង្ស័យកាប់ចំកញ្ចឹងក ចំកំភួនដៃ ចំចន្លោះពីមេដៃទៅចង្អុលដៃ)

សង្ខេបរឿងហេតុៈ មុនពេលកើតហេតុ ប្រហែលវេលាម៉ោង១៩ៈ០០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ផាន់ ពៅ ភេទប្រុស(ជាប្តី) នឹងជនរងគ្រោះឈ្មោះ ចាន់ គួយ (ជាប្រពន្ធ) បាននាំគ្នាផឹកស្រាបៀរជាមួយអ្នកភូមិអស់ប្រហែលជិត១កេស ស្រាប់តែជនរងគ្រោះ នឹងជនសង្ស័យ(ជាប្តី-ប្រពន្ធ) បានឈ្លោះប្រកែកគ្នា តែមិនរឿងអ្វីធំនោះទេ ក៏ជនរងគ្រោះបាននាំកូនស្រីឈ្មោះ អូន សុខគា អាយុ១៦ឆ្នាំ ដើរត្រឡប់មកផ្ទះមុន ។ លុះដល់វេលាម៉ោងប្រហែល១៩ៈ៣០នាទី កូនស្រីជនរងគ្រោះទៅងូតទឹកក្នុងបន្ទប់ទឹកស្រាប់តែលឺសំលេង ឪពុកចុង(ជនសង្ស័យ) នឹងម្តាយ(ជនរងគ្រោះ)ឈ្លោះប្រកែកគ្នា ខ្លួនក៏ចេញពីបន្ទប់ទឹកវិញស្រាប់តែឃើញម្តាយរបស់ខ្លួនដេកផ្កាប់មុខលើដី ក៏រត់ទៅមើលតែមិនទាន់បានរត់ទៅដល់ផងឪពុកចុង(ជនសង្ស័យ)បានរត់មកច្របាច់កដួលទៅលើដី តែមិនដឹងថាឪពុកចុងចង់ធ្វើអីទេ(ពីមុនៗមកឪពុកចុងតែងតែហាមឃាត់មិនអោយទៅធ្វើអីឆ្ងាយពីភ្នែកឪពុកចុងទេ តែងតែសម្លក់សម្លឹងកូនស្រីរហូត) បន្ទាប់មកក៏បានរើររួចខ្លួនរត់ចេញមក តែជនសង្ស័យបានយកកាំបិតខ្វាវគប់ត្រូវដៃបន្តិចតែមិនរបួសធ្ងន់ធ្ងរនោះទេ ហើយក៏រត់ចូលក្នុងចំការដំឡូង ដែលនៅជិតផ្ទះសំងំរហូតដល់ម៉ោងប្រហែល២៤ៈ០០នាទី ក៏លឺសំលេងម៉ូតូឪពុកចុងជិះដើររកស្រែកអោយចេញមក តែកូនស្រីនោះមិនចេញនោះទេនៅក្នុងចំការដំឡូងរហូតដល់ព្រឹកទើបរត់ទៅប្រាប់អ្នកជិតខាងអោយមកមើល ក៏ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើដី ហើយជនសង្ស័យចងកស្លាប់ក្នុងបន្ទប់ទឹក ។

យោងតាមរបាយការណ៍របស់ការិ/បច្ចេកទេស វិទ្យាសាស្ត្រ ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយត្រូវរបស់មុតស្រួចកាប់ត្រូវជាច្រើនកន្លែងទើបបណ្តាលអោយស្លាប់ភ្លាមៗ ចំណែកជនសង្ស័យពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ។

ការសន្ឋិដានៈ តាមការស្រាវជ្រាវ នឹងយោងតាមការបញ្ជាក់ ជំនាញយើងអាចសន្ឋិដានបានថា ករណីឃាតកម្មខាងលើ ជនសង្ស័យពិតជាបានយកកាំបិទខ្វាវកាប់ជនរងគ្រោះជាច្រើនកាំបិតដែលបណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗ ព្រោះតែជនសង្ស័យស្រលាញ់កូនស្រីចុងមានបំណងមិនល្អលើកូនស្រី ពេលដែលជនរងគ្រោះដឹងរឿងទើបមានការឈ្លោះគ្នាឈានដល់ការសម្លាប់ ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួចក៏ចងកសម្លាប់ខ្លួនតាមក្រោយដែរ ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online