ផ្ទះប្រជាពលរដ្ឋម្នាក់នៅស្រុកខ្សាច់កណ្តាល រងការខូចខាតទាំងស្រុងក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ
ខេត្តកណ្តាល÷ ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០ នាទីរសៀល មានករណីអគ្គីភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅចំនុចភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ម្ចាស់ផ្ទះជនរងគ្រោះឈ្មោះ ដួងផៃ ភេទ ប្រុស អាយុ ៧១ឆ្នាំ (ពោះម៉ាយ) នៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ សម្ភារៈខូចខាតរួមមាន
– ផ្ទះឈើបីខ្នងប្រក់ក្បឿង ជញ្ជាំឈេីទទឹង ៧,៥០ បណ្តោយ ៩,៩៧ ម៉ែត្រ ឆេះអស់ទាំងស្រុង ។
– បាត់បង់អស់ថវិកាចំនួន ០៧ មុឺនរៀល
- ប្រាក់ដុល្លារចំនួន ៥០ ដុល្លារ
– កៅអុីផ្តៅចំនួន ០៣
- ទូរទឹកកកចំនួន ០១
- គ្រែឈេីចំនួន ០១
- កីឈេីតម្បាញចំនួន ០១
- រលត់ជាស្តាពរវិញនៅវេលាម៉ោង ១៦:៣០ នាទីរសៀល ។
មូលហេតុបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ៕