អ្នកក្លាហាន០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាលើមន្ត្រីប៉ុស្តិ៍នគរបាល

កណ្តាល៖ ថ្ងៃសុក្រ ៨កើតខែកត្តិក ឆ្នាំជូត ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី​ ១២ ខែ​វិច្ឆិកា ​រ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៨:១០នាទី នៅចំណុច លើស្ពានព្រែកតំបាញស្តិតនៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល​។ ជនរងគ្រោះ០២នាក់÷

១-ឈ្មោះ​ ភន ភឿន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ មានទីលំនៅ ភូមិកំពង់ពោធិ៍នឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

២-ឈ្មោះ ឈិន តុលា ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ មានទីលំនៅ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅ ប៉ុស្តិ៍នគរបាលព្រែកដាច់។

ជនសង្ស័យ ០២នាក់(ឃាត់ខ្លួន)

១-ឈ្មោះ លី រ៉ាវ៉ាន ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

២-ឈ្មោះ លី រ៉ាវុធ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរៈ នេសាទ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖

-ដំបងឆក់ ចំនួន០១ ប្រវែង ០,៤៥ម៉ែត្រ(ជារបស់ជនរងគ្រោះ)ដែលជនសង្ស័យឆក់ពីជនរងគ្រោះហើយវាយទៅលើជនរងគ្រោះ។

សភាពរឿងហេតុ: នៅម៉ោងប្រហែល ១៨:០០នាទីឈ្មោះ ភន ភឿន និង ឈ្មោះ ឈិន តុលា បានទៅហូបបាយនៅអាហាដ្ឋានខាងជើងព្រែកតំបាញពេលកំពុងហូបបាយក៍មានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទថាមាននក្មេងៗ១ក្រុមឈលើស្ពានឡូឡា និងមានកាយវិកាមិនសមរម្យ ភ្លាមនោះជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូ ទៅមើលលុះដល់ចំណុចលើស្ពានក៏បានឈប់ហើយប្រាប់ទៅក្រុមក្មេងៗនោះអោយទៅផ្ទះកុំប្រលែងគ្នាលើស្ពានក្រែងមានគ្រោះថ្នាក់ ហើយឈ្មោះ លី រ៉ាវ៉ាន បានស្រែកគំហ៊កមកលើជនរងគ្រោះពេលនោះជនរងគ្រោះបានយកដំបងឆក់ចង្អុលអោយជនសង្ស័យដើរទៅផ្ទះ ពេល នោះឈ្មោះ លី រ៉ាវ៉ាន ក៏បានដើរទៅប្រាប់ ឈ្មោះ លី រ៉ាវុធនដែលត្រូវជាបងប្រុសបង្តើតនោះថាមានគេរកវាយខ្លួន ពេល នោះ ឈ្មោះលី រ៉ាវុធបានដើរទៅហើយក៏បាននិយាយថាអ្នកណារកវាយប្អូនអាញ់ ហើយក៏បានស្ទុះមកដណ្តើមដំបងឆក់ហើយបានវាយសំពងទៅលើក្បាលជនរងគ្រោះបណ្តាលអោយបែកក្បាលពីរកន្លែងដេរចំនួន ១៥ថ្នេរ រីឯជនសង្ស័យជាប្អូនបានស្ទុះមកវាយទៅលើឈ្មោះឈិន តុលា ត្រូវចំករនិងទ្រូង ក្រោយពីត្រូវរបួស ជនរងគ្រោះបានរាយការណ៍មកអធិការភ្លាមនោះលោកអធិការបានបញ្ជាមកផ្នែកជំនាញនគបាលយុត្តិធម៌អោយដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យទាំងពី រនិងបញ្ជូនមកកាន់អធិកាដ្ឋាន ធ្វើការសាកសួរ ឈ្មោះ លី រ៉ាវ៉ាន និង ឈ្មោះ លី រ៉ាវុធ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះទាំងពីរពិតប្រាកដមែន ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកលើកដែកដើម្បីបន្តនិតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online