ឃាត់ខ្លួនអ្នកបើកបររថយន្តធ្វេសប្រហេសបង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃ

ក្រចេះ÷ បុរសជាអ្នកបើកបរ និងរថយន្តដឹកថ្មមួយគ្រឿង ត្រូវបានកម្លាំងនរគបាលស្រុកចិត្របុរី សហការជាមួយនគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់ចាប់ឃាត់បាន បន្ទាប់ពីបង្កហេតុបើករថយន្តដឹកថ្មធ្វេសប្រហេសធ្លាក់ដុំថ្មលើផ្លូវមកប៉ះជាមួយផាស់អាប់ ក្នុងទិសដៅបញ្រ្ចាស់គ្នា បណ្តាលអោយមនុស្សប្រុស ស្រី ពីរនាក់ដែលធ្វើដំណើរលើផាស់អាប់រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា នៅចំណុចផ្លូវ កោងភូមិអង្គ្រង ឃុំកន្ទួត ស្រុក ចិត្របុរី លើផ្លូវជាតិលេខ7(ក្រចេះ-ស្នួល) ។

អ្នកបើកបរបានបេីករថយន្ដគេចពីកន្លែងកើតហេតុ តែយ៉ាងណាត្រូវបាននគរបាលស្រាវជ្រាវតាមចាប់ឃាត់បានមកវិញ។

អ្នកបើកបរម៉ូតូផាស់អាប់ឈ្មោះ ខេង អី អាយុ៣២ឆ្នាំមានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ(រងបួសស្រាល)និងអ្នករួមដំណេីពីក្រោយឈ្មោះ សារី សំរោះ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិសំព័រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ(របួសធ្ងន់)បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តក្រចះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online