ជនសង្ស័យ០៣នាក់ អូសរទេះអេតចាយ ដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ស្រាវជ្រាវឃាត់ខ្លួន

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ១៤:៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ករណីលួចយកដែកអ៊ីណុក និងកាមេរ៉ាសុវត្ថិភាព នៅចំណុចក្នុងក្រុមហ៊ុនដឹកជញ្ជូនអ៊ុយញ៉ុង ផ្លូវមុនី្នរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតោងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ អ្នកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនអ៊ុយញ៉ុង។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖

១- ឈ្មោះ ខេម ហេន ហៅ ស្វិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ ។ (មានផ្ទុកសារធាតុញៀន)

២- ឈ្មោះ ជា រ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ ។ (មានផ្ទុកសារធាតុញៀន)

៣-ឈ្មោះ ពៅ វណ្ណា ហៅ ខ្មៅ ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ ។ (មានផ្ទុកសារធាតុញៀន)

ហេតុការណ៍៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី ជនរងគ្រោះបានមកធ្វើការត្រួតពិនិត្យមើលទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុន ទើបដឹងថាបាត់ទ្រព្យសម្បត្តិមួយ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ដើម្បីឲ្យជួយស្រាវជ្រាវចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចបានចុះពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅន្លែងកើតហេតុ ក៏ប្រទះឃើញមានជនសង្ស័យចំនួន០៣នាក់ ប្រដាប់ដោយរទេះរូសអេតចាយចំនួន ០១គ្រឿង មកធ្វើសកម្មភាពផ្លោះរបងចូលលួចទ្រព្យសម្បត្តិក្នុងក្រុមហ៊ុនរបស់ជនរងគ្រោះ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣:៥៨នាទី។

ក្រោយពីកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរករហូតដល់វេលាម៉ោង ១៤:៣០នាទី នាថ្ងៃដដែល ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ។

វត្ថុតាងចាប់យក​៖ រទេះអូសអេតចាយចំនួន ០១គ្រឿង របស់ជនសង្ស័យ, ដែកអ៊ីណុកមួយចំនួន របស់ជនរងគ្រោះ។ សម្ភារៈបាត់បង់៖ កាមេរ៉ាសុវត្ថិភាពចំនួន ០២គ្រាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online