ប្រើកាប់បិតផ្គាក់កាប់សម្លាប់ប្រពន្ឋយ៉ាងព្រៃផ្សៃរួចព្យាយាមធ្វើអត្តឃាតខ្លួនឯង

នគរបាលស្រុកសំបូរ បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីភ្លាមៗ បន្ទាប់ពីជននេះបានប្រព្រឹត្តសកម្មភាពកាប់សម្លាប់ទៅលើស្រ្តីរងគ្រោះជាប្រពន្ឋជាច្រើនកាំបិតផ្គាក់ រហូតស្លាប់ កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា នៅនិងលំនៅឋានស្ថិតក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរ ហើយជននេះបានព្យាយាមចាក់សម្លាប់ខ្លួនឯងនិងចង់.កសម្លាប់ខ្លួន តែមិនបានសម្រេច។

អធិការនគរបាលស្រុកសំបូរលោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា បានអោយដឹងថា អំពើឃាតកម្ម កាប់សម្លាប់ដែលបង្កឡើងពីជនដៃដល់ជាប្តីនេះ គឺផ្តើមចេញពីជម្លោះក្នុងគ្រួសារ។

ជនដៃដល់ជាប្ដីឈ្មោះជេម សុធា អាយុ២៦ឆ្នាំ ចំនែកឯស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ បាន រដ្ឋាណា អាយុ២៦ឆ្នាំ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online