យ៉ាងហោចណាស់០៨តូប រងការខូចខាតក្នុងហេតុការណ៍ឆាបឆេះផ្សារកំពង់ថ្ម
ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង ០២:៣៥ នាទីយប់ សិ្ថតនៅចំណុចផ្សារកំពង់ថ្ម ភូមិ ត្រាស់ ឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីអគ្គិភ័យកើតឡើង០១លើកបណ្ដាលឲ្យឆេះតូបលក់អុីវ៉ាន់សរុបចំនួន០៨តូបរួមមាន:
+ ទី១ តូបម្ចាស់ឈ្មោះ ឃី ម៉េងឃៀង ភេទ ប្រុសអាយុ ៤២ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូបចំនួន០២ តូបទំហំ ៦x៤ មែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី ជញ្ចាំងស័ង្កសី ខូចខាតសម្ភាររួមមានៈ
- គ្រឿងបន្លាស់រថយន្តអស់ទាំងស្រុង (ទាំង២តូប) ។
+ ទី២ តូបកាត់សក់ម្ចាស់ឈ្មោះ គង់ ភេទប្រុស អាយុ ៦៣ ទីលំនៅបច្ចុប្បន្នភូមិ បន្ទាយយមរាជឃុំប្រាសាទ ស្រុកសន្ទុក ទំហំ ៣x៤ មែត្រ ខូចខាតសម្ភារកាត់សក់មួយចំនួន ។
+ ទី៣ តូបលក់គ្រឿងអគ្គិសនី ម្ចាស់ឈ្មោះ ស៊ុយ គឹមលាង ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រស់ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ឆេះតូប០១ខ្នង ទំហំ ៣x៤ មែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី ជញ្ចាំងស័ង្កសី ខូចខាតសម្ភាររួមមានគ្រឿងអគ្គិសនីមួយចំនួន ។
+ ទី៤ តូបលក់គ្រឿងបន្លាស់រថយន្តម្ចាស់ឈ្មោះ ឃឿង ធា ភេទ ប្រុស អាយុ ៥១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រាស់ ឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូបចំនួន០១តូបទំហំ ៣x៤ មែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី ជញ្ចាំងស័ង្កសីខូចខាតសម្ភារៈគ្រឿងបន្លាស់រថយន្តអស់ទាំងស្រុង ។
+ ទី៥ តូបលក់នាឡិកាម្ចាស់ឈ្មោះ ណា លី ភេទ ប្រុសអាយុ ៥០ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ឆេះតូបចំនួន០២តូប ទំហំ៦x៤ មែត្រ ធ្វើអំដែកប្រក់សង្ក័សី ជញ្ចាំងស័ង្កសី ខូចខាតសម្ភារៈគ្រឿងបន្លាស់នាឡិកានិងនាឡិកាមួយចំនួន ។
+ ទី៦ តូបលក់គ្រឿងបន្លាស់រថយន្តម្ចាស់ឈ្មោះ ឃី កែវរ៉ាវិន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រាស់ ឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូបចំនួន០១តូប ទំហំ ៣x៤ មែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី ជញ្ចាំងស័ង្កសី ខូចខាតសម្ភារ គ្រឿងបន្លាស់រថយន្តអស់ទាំងស្រុង ។ មូលហេតុបណ្ដាមកពីឆ្លងចរន្តអគ្គិនី ។
ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហៀង ហ៊ល ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ។
- កម្លាំងសរុបចំនួន ៩៥ នាក់
- កងកម្លាំងនគរបាលចំនួន ៤៤ នាក់
- កងកម្លាំងរាជអាវុធហត្ថស្រុកបារាយណ៍ចំនួន ១៦ នាក់ និងកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ ។
បានចេញរថយន្តអគ្គិភ័យបានចេញអន្តរាគមន៍សរុបចំនួន ០៦ គ្រឿង រួមមាន៖
- រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ១០,៥ ម៉ែត្រគុប
- រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន ០២ គ្រឿង ប្រើប្រាស់អស់ ០២ រថយន្ត ស្មើនឹង ៦.៥ ម៉ែត្រគុប
- រថយន្តអគ្កិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ស្មើនិង ០៤ ម៉ែត្រគុប ៕