បុរសម្នាក់ត្រូវជនសង្ស័យកាប់មួយដាវរងរបួសធ្ងន់ នៅក្រុងខេមរភូមិន្ទ
កោះកុង÷ នៅថ្ងៃទី១៤ខែវិច្ឆកាឆ្នាំ២០២១វេលាម៉ោង១១និង ០៧នាទីយប់នៅចំណុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ មានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើអាវុធ កាប់ជនរងគ្រោះរងរបួសធ្ងន់ (ត្រូវបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ)។
ជនរងគ្រោះឈ្មោះសែន ប៊ុនគង់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ នៅកន្លែងកើតហេតុ។
ជនសង្ស័យឈ្មោះរិន វិរះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ បានយកដាវកាប់លើជនរងគ្រោះរួចគេចខ្លួនបាត់។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្វែងរក ជន
សង្ស័យដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕