ភ្ញៀវទេសចរជាង ១៥ ០០០នាក់ បានមកកម្សាន្តនៅខេត្តសៀមរាប នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ចំនួនប្រមាណ ១៥ ២៦០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១៥ ០០០នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត មានចំនួនប្រមាណ ៣៥ទៅ៤០% ប្រមាណជា ៥ ០០០នាក់ ទៅ ៦ ០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨ ០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ២ ០០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ៥ ០០០នាក់ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ២៦០នាក់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online