ឪក្មេកប៉ះកូនប្រសា ម្នាក់បានស្លាប់ពេលបញ្ជូនដល់ពេទ្យឯម្នាក់ទៀតត្រូវសមត្ថកិច្ចវៃខ្នោះ

នៅថ្ងៃ​ ពុធ​ ១៣កើត ខែ​កក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី​១៧ ខែវិច្ឆិកា​ ឆ្នាំ២០២១​ វេលាម៉ោង​ ១៩នឹង៣០នាទី​ មានករណីឃាតកម្មនៅចំនុច ភូមិប្រាសាទ​ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ​ ទួន ឡន ហៅលឹបភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុខាងលេី​ បានទំនាស់ពាក្យសំដីជាមួយឈ្មោះ​ ម៉េង ហាក់ ភេទប្រុស អាយុ​ ៥៩ឆ្នាំ​ ដែលត្រូវជាឪពុកក្មេក មានមុខរបរកសិករ​ មានទីលំនៅភូមិប្រាសាទ​ ឃុំក្រាំងលាវ​ ស្រុកបាទី​ ខេត្តតាកែវ​ បានយកកំបិតផ្គាក់កាប់ទៅលើឪពុកក្មេក​ បណ្ដាលអោយរងរបួសចំករចំហៀង​ ខាងឆ្វេងរងរបួសជាទំងន់​ ហើយក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ រាជធានីភ្នំពេញ តែដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់ក្នុងមន្ទីពេទ្យ។

មូលហេតុ ស្រវឹងស្រានិងទំនាស់ពាក្យសំដី​ ទេីបមានករណីហិង្សានេះកេីតឡេីង​។

ក្រោយកើតហេតុជនសង្ស័យបានគេចខ្លួនបាត់ លុះឈានដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១នឹង៣០នាទី​ ទាបភ្លឺ​ ទើបកំលាំងយើងបានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី តេត្តតាកែវ បានដកហូតវត្ដុតាង កំបិតផ្គាក់ដងឬស្សីប្រវែង៣តឹក ផ្លែប្រវែង៣តឹក មកអធិការដ្ឋាននគបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង​តាមនីតិវិធី​៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online