គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល នៅក្រុងខេមរភូមិន្ទ

កោះកុង÷ នៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩:៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទចំនុចមុខផ្ទះពេទ្យឡុង ដែលមានទិសដៅស្របគ្នា បណ្ដាលឱ្យ រងរបួសមនុស្ស ០២នាក់ស្រី ធ្ងន់១នាក់ ស្រាល១នាក់ ។

១-អ្នកបើកបរឈ្មោះហេង ឡៃអេង ភេទស្រី អាយុ ៥៤ ឆ្នាំមុខរបរ នៅផ្ទះ មានទីលំនៅ ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង បើកបរម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង1C 8186 លុះមកដល់ចំណុចខាងលើ អ្នកបើកបរខាងមុខឈប់រកបត់ឆ្វេង បណ្ដាលឱ្យរងរបួសបាក់កជើងខាងឆ្វេង របួសធ្ងន់។

២-អ្នកបើកបរឈ្មោះ ជុន ស្រីនាង ភេទស្រីអាយុ១៥ ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង រងរបួសរលាត់ខ្នងជើងខាងស្ដាំ បើកបរម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ របួសស្រាល។

បច្ចុប្បន្ន ម៉ូតូទាំង២ គ្រឿងកម្លាំងយើងបានយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំធ្វើការដោះស្រាយ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online