បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងគំរាមសម្លាប់

នៅថ្ងៃអាទិត្យ ២រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៩ នឹង ៥០ នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង គំរាមថានិងសម្លាប់ កេីតឡេីងត្រង់ចំណុច ភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ តេម ណុប ហៅ ប៉ុយភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុខាងលេី បានធ្វេីសកម្មភាពប្រេីអំពេីហិង្សា និងបានយកកាំបិតកញ្ចែត(កាំបិតកាប់ដូង) គំរាមថានិងសម្លាប់ចោល មកលេីជនរងគ្រោះ ឈ្មោះ ខឹម សួន ភេទស្រី អាយុ៧៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យរងរបួសចំករដៃចំហៀង ខាងឆ្វេងប្រេះឆ្អឹងករដៃ។

មូលហេតុ ស្រវឹងស្រា ទេីបមានរណីហឹង្សានេះកេីតឡេីង។

ក្រោយកើតហេតុជនសង្ស័យបានគេចខ្លួនបាត់។ លុះឈានដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១នឹង ០០ នាទី ទេីបកំលាំងយើងបានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី តេត្តតាកែវ និងបានដកហូតវត្ថុតាង កាំបិតកញ្ចែត ដងឈេីប្រវែង ៤០ សង់ទីម៉ែត្រ មកអធិការដ្ឋាននគបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online