ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈលើអនិតិជន

កោះកុង÷ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩.៣០ នាទីព្រឹក កំលាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមាបានទទួលពាក្យបណ្តឹងពីឈ្មោះ ឈួន គឹមឆាន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទរំលោភសេពសន្ធវៈ លើកូនស្រីរបស់គាត់ ។

នៅថ្ងៃទី ២២ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅវេលាម៉ោង ៨ . ៣០ នាទីព្រឹក កម្លាំងអធិការបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ឈ្មោះរ៉ូញ តុលា (ហៅទ្បា) ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ផ្ទះជួល នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ដើម្បីសួរបំភ្លឺ ក្នុងករណីនេះជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភលើក្មេងស្រីរងគ្រោះឈ្មោះ ឈ.ស.យ អាយុ១៣ឆ្នាំបានសម្រេចចំនួន២លើកពិតប្រាកដមែន។

– លើកទី១នៅចំនុច ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

– លើកទី២នៅចំនុច នៅបន្ទប់ជួល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

បច្ចុប្បន្នកម្លាំងជុំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនដើម្បីចាត់ការបន្ត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online