ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៤:០០​នាទី​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ធ្វេីការ​ឃាត់ខ្លួន​​ ជនសង្ស័យ​ ០១​ នាក់​ឈ្មោះ​ រ៉ម​ មករា​ ហៅ​រ៉ា​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ មានទីលំនៅ​ភូមិ​ភ្នំសំពៅ​កេីត​ ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ តាម​បញ្ជា​របស់​ ឯកឧត្ដម​ ព្រះរាជអាជ្ញា​​ មក​កាន់​ស្នងការដ្ឋាន​ ដេីម្បី​ធ្វេីការ​សាកសួរ​ពាក់ព័ន្ធនឹង​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ និង​ ធ្វេី​អោយ​ខូចខាត​ដោយ​ចេតនា​(​ប្រេីប្រាស់​កាំបិត​កាប់​)​ ។

កាលពី​ថ្ងៃទី​៣០​ ខែកក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៧:០០​ នាទី​ នៅ​ចំណុច​លេី​ផ្លូវ​ហាយវេ​ ស្ថិតក្នុងភូមិ​ ខ្សាច់ពោយ​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលេី​ដែល​ជា​សមាជិក​ក្រុម​ P S P ( ភ្នំសំពៅ​ )​ រួម​ជាមួយ​បក្សពួក​ចំនួន​ ០៥​ នាក់​ទៀត​ជិះ​ម៉ូតូ​ចំនួន​ ០៣​ គ្រឿង​ បាន​ធ្វេីសកម្មភាព​ អង្គុយ​ចាំ​ស្ទាក់​ដេីម្បី​កាប់​ ទៅលេីក្រុម​​ជនរងគ្រោះ​ ក្រុម​ H W ( ហាយវេ​ )​ ចំនួន​ ០៤​ នាក់​ដែល​កំពុង​អង្គុយ​លេង​នៅ​លេី​ផ្លូវ​ហាយវេ​ បណ្តាលអោយ​ ឈ្មោះ​ ញ៉ាញ់​ សុវណ្ណ​រ៉ា​ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិបុស្សខ្នុរ​ ឃុំ​ចែងមានជ័យ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ​រងរបួស​ធ្ងន់​ (​ មុត​រយះ​ក្បាល​ដល់​លលាដ៍​ )​​ ។ កន្លង​មក​ក្រុម​ទាំង​ ០២​ នេះ​ ធ្លាប់​បាន​ធ្វេី​សកម្មភាព​ដេញ​កាប់​គ្នា​ចំនួន​ប្រហែល​ ១៣​ ដង​មក​ហេីយ​ ដោយ​មូលហេតុ​ ផុស​រូប​ភាព​វីដេអូ​ ឌឺដង​ដៀម​ដាម​ដាក់​គ្នា​ តាម​រយៈ​បណ្ដាញ​សង្គម​ Tik Tok ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online