ជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ ប្រព្រឹត្តនៅត្រង់ចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់

១- ឈ្មោះដន ដេត ហៅ ដូច ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៣១ ផ្លូវលំ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។

២- ឈ្មោះខៀវ សុវណ្ណារ៉ាត់ ហៅ វីង ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកវីរះប៊ុនថាំង។ ស្នាក់នៅផ្ទះគ្នានលេខផ្លូវលំ ភូមិព្រែកតាងូវ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

៣- ឈ្មោះវុន ណាង ហៅ តូ ភេទប្រុស ជនជាតិខ្មែរ មុខរបរជួសជុលម៉ូតូ ស្នាក់នៅផ្ទះគ្មាន លេខផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

៤- ឈ្មោះសែម សុធារិទ្ធ ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុការ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

៥- ឈ្មោះកាន វណ្ណាហៅ រដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សសាលា។

ក្រោយការសាកសួរយកចម្លើយក្រុមជនសង្សយ័ទាំង០៥នាក់ បានសារភាពថាពួកខ្លួនមានបក្សពួកចំនួន០៦នាក់ (គេចខ្លួនម្នាក់ឈ្មោះត្រា ភេទប្រុស អាយុហែល២០ឆ្នាំ) បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ចំនូន០២លើក៖

លើកទី១៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១:៣០នាទី ធាក់ប្លន់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៍ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ IM 9244 និងគ្រឿងអលង្ការ (ខ្សែកមាស០១ដំឡឹង ខ្សែកប្លាទីន០២ដំឡឹង កងដៃប្លាកទីន២កង តម្លៃ៦០០ដុល្លារ លុយខ្មែរ ៣០ម៉ឺនរៀល និងទូរសព្ទ័ដៃ ០២គ្រឿង) ។

លើកទី២៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ម៉ោង២២:១៣នាទី នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅធាក់ប្លន់យកម៉ូតូស្កូបពី០១គ្រឿង ពណ៍ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ព្រៃវែង 1S1641។ ចំពោះគ្រឿងអលង្ការពួកខ្លួនបានបោះចោលនៅស្ថានីយ៍ប្រេងកាល់តិច មុខប៉ុងឌីយ៉ាល់ដោយគិតថាជារបស់ក្លែងក្លាយ។

សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ 1HI8418 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, ម៉ូតូម៉ាកស្សុយគី ពណ៍ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ 1DD4561 ជារបស់ជនសង្សយ័ ជិះធ្វើសកម្មភាព និងកាំបិតកែឆ្នៃចំនួន០១។

បច្ចុប្បន្នជនសង្ស័យទាំងលើ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online