ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅក្រុងសៀមរាបរងការខូចខាតទាំងស្រុង ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ
ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២:១០ នាទីយប់ ករណីឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ ម្ចាស់ឈ្មោះ ទុយ ទិត្យ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ នៅចំណុច ភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
បណ្តាលឲ្យរងការខូចខាត: (១០០%) ផ្ទះ០១ខ្នង ទំហំ ៦x៩ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ចាក់សាបស៊ីម៉ង់ក្រោម បណ្តាលអោយខូចខាតទាំងស្រុង រួមនិងឯកសារសំភារះមួយចំនួនទៀត មានសៀវភៅស្នាក់នៅ និងសំបុត្រកំណើត ។
ករណីអគ្គីភ័យនេះមិនបណ្ដាលអោយឆ្លងទៅដល់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់គ្នាទៀតទេ ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសៀមរាប មិនបានប្រើប្រាស់ទឹកទេ ពីព្រោះពេលកើតហេតុកម្លាំងរបស់អធិការប៉ុស្ដិ៍ និងប្រជាការពារ ប្រជាពលរដ្ឋជួយអន្តរាគន៍រលត់ទាំងស្រុង ។ មូលហេតុដោយសារម្ចាស់ផ្ទះមិននៅផ្ទះចាក់សោរចោល រួចនាំគ្រួសារទៅដេកផ្ទះម្តាយនៅខាងត្បូងផ្ទះរបស់ខ្លួន ៕