លេចធ្លាយឧស្ម័ននៅអណ្តូងរ៉ែធ្យូងថ្មប្រទេសរុស្ស៊ីឆក់យកជីវិតមនុស្ស៥២នាក់

គ្រោះថ្នាក់លេចធ្លាយឧស្ម័ននៅអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង ក្នុងតំបន់ Siberia ប្រទេសរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងតិច៥២នាក់នៅថ្ងៃព្រហស្បតិ៍ ។ យោងសារព័ត៌មានរុស្ស៊ី។ ក្នុងចំណោមអ្នកស្លាប់ មានមនុស្ស៦នាក់ជាបុគ្គលិកជួយសង្គ្រោះដែលបានចុះទៅជួយយកមនុស្សចេញពីក្នុងអណ្តូងរ៉ែ។ គ្រោះថ្នាក់លើកនេះ ចាត់ទុកថាជាគ្រោះមហន្តរាយមួយក្នុងចំណោមគ្រោះមហន្តរាយនៅអណ្តូងរ៉ែដ៏ អាក្រក់ផ្សេងទៀត ដែលបានកើតមានឡើងនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីសម័យកាលសូវៀតមក។

គណៈកម្មាធិការស៊ើបអង្កេត បានអោយដឹងថា មនុស្ស៣នាក់រួមមានប្រធានអណ្តូងរ៉ែ និងអនុប្រធាន ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីសង្ស័យថា ពួកគេ បានល្មើសនឹងច្បាប់សុវត្ថិភាពឧស្សាហកម្ម។

នៅពេលកើតហេតុ មានមនុស្សជិត៣០០នាក់ ស្ថិតនៅក្នុងអណ្តូងរ៉ែ។ នេះបើយោងតាមអាជ្ញាធរ​ដែលនិយាយថា មានមនុស្សតែ២៣៩នាក់ប៉ុណ្ណោះដែលសង្គ្រោះចេញមកខាងក្រៅបាន និងមានមួយចំនួនត្រូវសង្គ្រោះនៅមន្ទីរពេទ្យ ហើយខ្លះមានបញ្ហាឈ្លក់ផ្សែង។ ចំណែកអ្នកខ្លះទៀតមានអាការៈធ្ងន់ធ្ងរ។ ទាក់ទងនឹងបញ្ហានេះ រដ្ឋអាជ្ញាររុស្ស៊ីជឿជាក់ថា មានបញ្ហាផ្ទុះសារធាតុមេតាន ៕

ប្រភព÷ PNN

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online