WHO ក្រើនរម្លឹកដល់កម្ពុជាឱ្យត្រៀម ខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ១៩ ក្រោយពិភពលោករកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីឈ្មោះ អូមីក្រុង

(ភ្នំពេញ)៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានក្រើនរំលឹកដល់កម្ពុជាឱ្យត្រៀមខ្លួនសម្រាប់ការកើន ឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ១៩ ក្រោយពិភពលោករកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីដែលគួរឱ្យព្រួយបារម្ភ ឈ្មោះ អូមីក្រុង។

តាមសេចក្តីប្រកាសរបស់ WHO បានលើកឡើងថា វីរុសបំប្លែងខ្លួនថ្មី B.1.1.529 (ឈ្មោះ អូមីក្រុង) ត្រូវបានរាយការណ៍ជាលើកដំបូង ទៅកាន់អង្គការសុខភាពពិភពលោក ដោយប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ដំបូងគេ ត្រូវបានរកឃើញនៅលើសំណាកមួយដែលប្រមូលបាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ការឆ្លងនៅអាហ្រ្វិកខាង ត្បូង បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងការរកឃើញនូវមេរោគបំប្លែងខ្លួនថ្មីមួយនេះ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online