នគរបាលស្រុកថ្មគោលបង្រ្កាបករ​ណីហិង្សា​ដោយចេតនាមានស្ថានទម្ងន់ទោសឃាត់ខ្លួនមុខ​សញ្ញាជាជនដៃដល់ម្នាក់អនុវត្តតាមច្បាប់

នៅថ្ងៃអាទិត្យ៩រោចខែកត្តិកឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី២៨​ ខែ វិច្ឆិកាឆ្នាំ២០២១ វេលា​ម៉ោង១២​និង​៣០នាទីនៅចំណុចបរិវេណវត្តនិគ្រោធ​រង្សី ក្រុមទី០១ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​ មានករណីបទហិ.​ង្សាដោយចេតនាមានស្ថាទម្ងន់ទោស(កាប់ដោយពូថៅ)មួយកើតឡើងបង្កដោយជនស​ង្ស័យឈ្មោះ ម៉ា ណារិនហៅ ស​ម្បត្តិ ភេទប្រុសអាយុ៥៥ឆ្នាំ ស្នាក់​នៅ​ក្នុងបរិវេណវត្តនិគ្រោធរង្សី ក្នុងភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល បានធ្វើ​សកម្មភាពយកពូថៅកា.ប់ទៅលើ ជនរងគ្រោះឈ្មោះ យ៉ម ព្រីង ភេទប្រុ សអាយុ៤៨ឆ្នាំ រស់នៅ​ភូមិបល្ល័ង្កក្រោមឃុំរូងជ្រៃ ស្រុកថ្មគោលបណ្តា​ល​ឱ្យរងរបួសត្រង់ខ្នងនិងក្បា​លផ្នែខាងក្រោយ(​របួសធ្ងន់)​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក​ថ្មគោល។

នៅក្រោយពេលកើតហេតុអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសនីយ៍ទោ​សាត​ គឹមសា​ន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំ​បង​ រួមនឹងយោបល់លោកវរសេនី​យ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​​លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងនគរ​បាលប៉ុស្តិ៍រូងជ្រៃ បានចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កាបនិងឃា​ត់ខ្លួនជនសង្ស័យឈ្មោះ ម៉ា ណារិន ហៅ សម្បត្តិ ភេទប្រុស និងដកហូតបានសម្ភារៈតាងពូថៅផ្លែដែកដងឈើចំនួន០១ បញ្ជូនមកកាន់អធិការដ្ឋាន​នគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខស​មត្ថកិច្ចនគរបាលជនសង័្សយបានឆ្លេីយសារភាពថា​ មូលហេតុដែលរូបគាត់ធ្វេីសកម្មភាពបែបនេះទៅលេីជនរងគ្រោះដោយ​មូលហេតុ​ ខឹងជ​នរងគ្រោះសុំស្រាគាត់ផឹក​ និងចោទប្រកាន់ថាជ​ងគ្រោះលួចមីរបស់គាត់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរ​បាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី​ ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online