កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីចោរកម្ម

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៣:៥០នាទី នៅចំណុចក្នុងផ្នះឈ្មោះ ស៑េន ណាគីម៉: ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្ថិតក្នុងភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានករណីចោរកម្ម (លួចម៉ូតូ) មួយករណី បង្ករឡើងដោយ ឈ្មោះ ស៑ុន សុខឡេង ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិ ខ្មែរ មានទីលំនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បានជិ:ម៉ូតូរបស់ខ្លួន មិនស្គាល់ម៉ាក (ម៉ូតូចាស់ មានតែឆ្អឹងនិងម៉ាសុីន)​ មកឈប់នៅមុខផ្ទះរបស់ឈ្មោះ ស៑េន ណាគីម៉ះ ហើយចូលលួចយកម៉ូតូម៉ាក ហូងដា (HONDA ) C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខកំពង់ចាម1N-1453 ដែលបញ្ឍរទុកនៅមុខទ្វារផ្ទះរបស់ខ្លួន ក្នុងភូមិ ឃុំខាងលើ ជិ:គេចខ្លួន ខណ:នោះត្រូវបានអ្នកជិតខាងឃើញ ហើយក៏ស្រែក និងបានរាយការណ៍ មកសមត្ថកិច្ចយើង ដើម្បីសូមកិច្ចអន្តរាគមន៍ ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច យើង រួមទាំងប្រជាពលរដ្ឋបានដេញតាមប្រផាត់ប្រភីង ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ និង បានសហការណ៍ ជាមួយសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។

ដេញមកដល់ហួសរង្វល់មូលគល់ស្ពាន ត្រើយខាងស្ទឹងត្រង់ ប្រហែល ៧០០ម ជនសង្ស័យខាងលើ បានដួលម៉ូតូ ហើយបានក្រោករត់គេចខ្លួន ចូលសំងំក្នុងព្រៃឫស្សី (ក្នុងភូមិសាស្រ្តភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់)​ ហើយត្រូវសមត្ថកិច្ចយើងរុករកឃើញ និងចាប់ឃាត់ខ្លួនបាន នៅវេលាម៉ោង ១៤:៤៥នាទី ថ្ងៃខែឆ្នាំ ដដែល ។ វត្ថុតាងដកហូតបាន៖

១.ម៉ូតូរបស់ជនរងគ្រោះ ០១គ្រឿង

២.ម៉ូតូរបស់ជនសង្ស័យ ជិ:ធ្វើសកម្មភាព ០១គ្រឿង (មានតែម៉ាសុីន និងគ្រោងឆ្អឹង)​ ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់ អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីធ្វើការសាកសួរ និងកសាងសំនុំរឿងចាត់ការតាមនិតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online