សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ សាន ធីរី ភេទស្រី អាយុ២៦ឆ្នាំ។

ជនសង្ស័យឈ្មោះ ប៉េង ហៀង ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ហេតុការណ៍ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាក ប៊ីត ពណ៌ក្រហម មកចាក់សោរកចតទុកនៅចំណុចកើតហេតុ ហើយបានឡើងទៅសម្រាកនៅបន្ទប់ជួលជាន់ទី២ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យ បានដើរមកធ្វើសកម្មភាពយកដែកចុងស្រួច ដែលជាឧបករណ៍សម្រាប់កាច់សោកម៉ូតូ កាច់សោរម៉ូតូរបស់ជនរងគ្រោះ បំរុងបណ្ដើរគេចខ្លួន ខណៈពេលនោះជនរងគ្រោះបានចេញពីក្នុងបន្ទប់ ឃើញទាន់ក៏ស្រែកឆោឡោឡើង ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានមកដល់ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍។ ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។

វត្ថុតាងចាប់យក៖ សោរទីបលេខ៨ ចំនួន០១ សោរចិញ្ចៀនលេខ១០ ចំនួន០១ ដែកចុងស្រួច ចំនួន ០១ ជារបស់ជនសង្ស័យ, ម៉ូតូម៉ាក ប៊ីត ពណ៌ ក្រហម ឆ្នាំផលិត ២០២១ ពាក់ផ្លាកលេខ កំពង់ចាម ១AA-៨២៧៧ ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online