ជនសង្ស័យ៩នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន ករណីហឹង្សាប្រើកាំបិតតាំងតោកាប់ ឲ្យរងរបួសជាធ្ងន់ធ្ងរ

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ករណីហឹង្សាប្រើកាំបិតតាំងតោកាប់ ឲ្យរងរបួសជាធ្ងន់ធ្ងរ ព្រឹត្តនៅចំណុចផ្លូវ៩៣ ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ចំណែកជនរងគ្រោះឈ្មោះវឿង ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៥៨៧ ផ្លូវបេតុង ក្រុម១៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ជនសង្ស័យឃាត់ខ្លួនចំនួន៩នាក់៖

១- ឈ្មោះ សា រឿនរក្សា មុខរបរសិស្ស ស្នាក់នៅភូមិលើដែក ស្រុកល្វាឯម ខេត្តកណ្តាល (មានសារធាតុញៀន)។

២- ឈ្មោះ ប្រាជ្ញ ថាវិរះ ភេទប្រុស សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន(មានសារធាតុញៀន)។

៣- ឈ្មោះ សែម វិរះឆ័យយុទ្ធ ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវបេតុង ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

៤- ឈ្មោះ សឿន សុខឡា ភេទប្រុស មុខរបរកម្មករ ស្នាក់នៅផ្លូវបេតុង ភូមិដើមគរ សង្កាត់ជ្រោយចង្វារ (មានសារធាតុញៀន)។

៥- ឈ្មោះ ជឿន ជីវន័្ត ភេទប្រុស មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ម្តុំរង្សវង់មូលកាំកូ សង្កាត់បឹងកក់២ ខណ្ឌទួលគោក (មានសារធាតុញៀន)។

៦- ឈ្មោះ វឿន វណ្ណះ ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល (មានសារធាតុញៀន)។

៧- ឈ្មោះ សំ ណាងចំណាន ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះលេខពុំស្គាល់ ផ្លូវលេខ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង (មានសារធាតុញៀន)។

៨- ឈ្មោះ សិត បញ្ចបាន ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវបេតុង ក្រុម២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (មានសារធាតុញន)។

៩- ឈ្មោះ យឹងកុកម៉េង ភេទប្រុស សិស្សសាលា ស្នាក់នៅផ្ទះលេខ៤៨៨ ផ្លូវលេខ២៨៨ ភូមិ៥ សង្កាត់បឹងកីងកង២ ខណ្ឌបឹងកីងកង។

ដំណើររឿងហេតុ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង២០:០០នាទី ជនរងគ្រោះកំពុងអង្គុយហូបការហ្វេផ្ទះល្វែមួយកន្លែង នៅចំណុចកើតហេតុក៏មានជនសង្ស័យ១ក្រុម ជិះម៉ូតូ៥-៦គ្រឿង មានគ្នា១២នាក់ ប្រដាប់ដោយកាំបិតតាំងតោដាវច្រវ៉ាក់ បានចុះពីលើម៉ូតូដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរក្បាល និងខ្នង ជនសង្ស័យក៏គេចខ្លួនបាត់អស់ ក្រោយកើតហេតុក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាលម៉ែត្រ។ ក្រោយកើតហេតុភ្លាមៗ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ បានចំនួន៩នាក់ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិដើមិគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង២:០០នាទីយប់។

វត្ថុតាងចាប់យក៖ កាំបិតតាំងតោ ២ដើម, ដាវ ១ដើម, ច្រវ៉ាក់ ១ខ្សែ, ម៉ូតូ ៣គ្រឿង (ម៉ូតូC125 មួយគ្រឿង ពាក់ផ្លាកលេខ PP1iG1266, ម៉ូតូនិច ពណ៌ស ពាក់ផ្លាកលេខ ក-ច1X2089, ម៉ូតូC125 ពណ៌ក្រហម គ្មានស្លាកលេខ)។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online