កូនមាសឪពុក ទារទូរស័ព្ទពីឪពុកលេងហ្កេមមិនបានយកដំបងឈេីវាយឪពុកបង្កេីត ស្ទេីរស្លាប់ ត្រូវនគរបាលស្រុកឯកភ្នំឃាត់ខ្លួនអនុវត្តតាមច្បាប់
នៅថ្ងៃ ចន្ទ ១០ រោចខែកត្តិកឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែ វិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្ម ទ័ណ្ឌ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្នុងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វុធ ណាវីនហៅបាវភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ពីបទហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស លេីឪពុកបង្កេីតរបស់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរ។
សូមជម្រាបជូនថាកាលពីថ្ងៃទី២៤ ខែ វិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្រុមទី០៨ ភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនសង្ស័យដែលជាកូនបង្កេីតរូបនេះបានយកដំបងឈើមូលវាយទៅលើជនរងគ្រោះឈ្មោះ រឺន សាវុធ ភេទប្រុស អាយុ ៥៥ឆ្នាំ ដែលជាឪពុកបង្កើតរបសលខ្លួនរស់នៅចំណុចកើតហេតុខាងលើ បណ្តាលឱ្យបែកមុខក្រោមភ្នែកស្តាំ បែកចិញ្ចើមទាំងសងខាង និងផ្ទៃមុខប៉ោងជាំលើក្បាល។
លោកអធិការនគរបាលស្រុកបានឱ្យដឹងថា មូលហេតុដែលឈានទៅដល់ករណីហិ.ង្សាបែបនេះគឺនៅពេលកេីត ហេតុជនសង័្សយជាកូនបានទារយកទូរស័ព្ទពីឪពុកដេីម្បីលែងហ្កេម តែឪពុកមិនឱ្យទេីបកេីតអំពេីហិ.ង្សានេះឡេីងដោយកូនប្រេីដំបងឈេីវាយទៅលេីឪពុករងរបួសធ្ងន់ធ្ងរផ្នែកក្បាល ហេីយកូននេះបានឆក់យកទូរស័ព្ទរតលគេចខ្លួនបាត់ពីកន្លែងកេីតហេតុ រហូតដល់ថ្ងៃនេះទេីបឃាត់ខ្លួនបាន។
ករណីនេះសមត្កកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តអនុវត្តតាមច្បាប់៕