ជនសង្ស័យ០៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម 

ពោធិ៍សាត់ៈ ជនសង្ស័យ០៣នាក់ ត្រូវបានសមត្ថកិច្ចក្រុងពោធិ៍សាត់ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូ) កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងជំនាញខេត្ត បានចុះធ្វើការស្រាវជ្រាវ នឹងកំណត់មុខសញ្ញាជនសង្ស័យ លុះដល់ វេលាម៉ោង០៨និង០៤នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់រួមទាំងម៉ូតូចំនួន០១គ្រឿងដែលជិះធ្វេីសកម្មភាព នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បន្ទាប់មក នៅវេលាម៉ោង០៩និង៤៥នាទីព្រឹក ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានបន្តចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យជាម្ចាស់ផ្ទះចំនួន០១នាក់ ដកហូតបានម៉ូតូចំនួន០៤គ្រឿងនឹងវត្ថុតាងមួយចំនួនទៀត ។ លោកអធិការ បានបន្តថា ជនសង្ស័យទាំងបី÷

ទី១.ឈ្មោះ រិទ្ធ ដែន ភេទប្រុស អាយុ៣៧ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបេីកម៉ូតូ ទី២.ឈ្មោះ ឆម ពយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកលួចម៉ូតូ និង ទី៣.ឈ្មោះ យឿន ចាន់រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាអ្នកទទួលទិញ ។ លោកវរសេនីយ៍ឯក បានបន្ត

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់រួមទាំងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាត់ការតាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online