នគរបាលស្រុកបុទុមសាគរឃាត់ខ្លួនបុរសម្នាក់ ពីបទឆបោក

កោះកុង÷ នៅថ្ងៃទី ២៩.១១.២០២១ ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការរដ្ឋាននគរបាលស្រុកបុទុមសាគរ បានធ្វើការឃាត់ខ្លួនបុរស១ម្នាក់ឈ្មោះ ម៉ាប់ ឡងឌីអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ម .ស. ជ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មន្ត្រីរាជការ មានទីលំនៅភូមិតានូនន ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង។ តាមការបំភ្លឺរបស់ឈ្មោះម៉ាប់ ឡងឌី(ជនរងគ្រោះ)កាលពីថ្ងៃទី១៤.១០.២០២១ បានជួបគ្នាជាមួយឈ្មោះម៉ាប់ឡង់ឌី(ជនសង្ស័យ)នៅចំណុចកន្លែងឈូសឆាយដីចែកជូនប្រជាពលរដ្ឋស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង បន្ទាប់មកក៏បាននិយាយសាកសួរគ្នាដោយឈ្មោះម ឡ ឌបាននិយាយប្រាប់ថាខ្លួនជាក្រុមការងារអាជ្ញាធរថ្នាក់ជាតិដោះស្រាយដីធ្លីនិងបានប្រាប់ឈ្មោះ ម. ស.ជ ថាគេអាចចែកជូនដីមួយកន្លែងនៅចំណុចខាងលើបាន។

លុះដល់ថ្ងៃទី ១៥.១០.២០២១ឈ្មោះម ឡ ឌបានឆាតមកម.ស .ជ ថាគេត្រូវការលុយចំនួន១៥០០ដុល្លារដើម្បីរត់ការធ្វើឯកសារ ប៉ុន្តែម.ស.ស.ជ បានវេរលុយឲ្យតាមកុងតែចំនួន ៤០០ដុល្លារទេពីព្រោះមិនសូវទុកចិត្ត។ក្រោយមកទៀតឈ្មោះម៉ាប់ឡង់ឌី បានឲ្យឈ្មោះ ម. ស. ជ វេរលុយតាមវីងចំនួន៦លើកទៀតសរុបចំនួនទឹកប្រាក់១០៤០០ដុល្លារ។រហូតដល់មានក្រុមការងារអាជ្ញាធរថ្នាក់ជាតិដោះស្រាយដីធ្លីចុះមកចែកប័ណ្ណជូនប្រជាពលរដ្ឋរួចរាល់ហេីយ ប៉ុន្តែ ឈ្មោះ ម ឡ ឌមិនមានឯកសារដីធ្លីណាមួយឬមានដីនៅកន្លែងណាមួយឲ្យខ្លួន ទើបខ្លួនមកដាក់ពាក្យបណ្ដឹងប្ដឹងឈ្មោះខាងលើនេះ។ ចំពោះឈ្មោះ ម៉ ឡ ឌបានសារភាពថាខ្លួនពិតជាបានសន្យាថានិងជួយរត់ការឯកសារ ដើម្បីទទួលបានដី ដែលក្រុមការងារអាជ្ញាធរថ្នាក់ជាតិដោះស្រាយដីធ្លី ចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជាមួយក្រុមហ៊ុនញូញៀន និងបានទួលលុយចំនួន១០៤០០ដុល្លា ពីជនរងគ្រោះពិតប្រាកដមែន។

ចំពោះករណីខាងលើ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ បានកសាងសំណុំរឿងនិងជនសង្ស័យបញ្ជូនទៅស្នងការ តាមនិតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online