ស្លាប់ម្នាក់ និងរងរបួស ០២នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅស្រុកបូទុមសាគរ

កោះកុង÷ នៅថ្ងៃទី ៣០.១១.២០២១ វេលាម៉ោង ១៣និង ៤៥នាទី លើផ្លូវគ្រួសក្រហម មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់យានយន្តដោយខ្លួនឯង បណ្តាលអោយ មនុស្សស្លាប់០១នាក់ប្រុស និងរងរបួសស្រាល០២នាក់ ប្រុសស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ រថយន្ត កែច្នៃ ០១គ្រឿង (គ្មានម៉ាក គ្មានស្លាកលេខ) បើកបរទិសដៅពីរភូមិថ្មស ឆ្ពោះទៅរោងចក្រទឹកកកខ្លាឃ្មុំ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ។ មូលហេតុប្រើប្រាស់ល្បឿន ផ្ទុះកង់មុខខាងឆ្វេង ។

– អ្នកបើកបរឈ្មោះ ជុន ចយ ភេទ ប្រុសអាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្លាប់នៅនិងកន្លែងកើតហេតុ) ។ និងអ្នករួមដំណើរចំនួន ០២នាក់ ប្រុស។

១- ជុំ ពៅ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង(របួសស្រាល) ។

២- ហ៊ន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (របួសស្រាល) ។

ជនរងគ្រោះ យើងបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ៕