អភិបាល​ខេត្ត​សៀមរាប​ កាត់ឆ្វៀលដីជូនពលរដ្ឋ ដែលបានធ្វើការបង្កនង្កើនផលជាក់ស្តែងក្នុងតំបន់អភិរក្សលិចទឹក

ឯកឧត្តម​ ទៀ​សីហា​ អភិបាលខេត្ត​ សៀមរាប​ លេីកឡេីងថា​ ថ្ងៃ​នេះបានដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារចម្រុះ ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប (តំបន់៣ នៃអជ្ញាធរបឹងទន្លេសាប) ។

ការចុះត្រួតពិនិត្យនេះ ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងស្រាវជ្រាវលើករណីជនល្មើសដែលបានកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ ហើយការអនុវត្តនេះត្រូវធ្វើឲ្យបានហ្មត់ចត់ និងឆាប់រហ័ស ព្រមទាំងស្វែងរករាល់ជនល្មើសដែលបានកាប់បំផ្លិញបំផ្លាញព្រៃលិចទាំងនេះ ហើយត្រូវដកហូតមកធ្វើជាកម្មសិទ្ធរបស់រដ្ឋ ព្រមទាំងដាំដើមឈើទាំងនោះឡើងវិញ ដើម្បីជាជម្រកត្រីពងកូន បរិស្ថាន និងជាប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ រួមទាំងសក្តានុពលទេសចរខេត្តសៀមរាបទាំងមូលទៀតផង៕

ក្នុងនោះយើងបានកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើការបង្កនង្កើនផលជាក់ស្តែងក្នុងតំបន់អភិរក្សលិចទឹក ចំនួន ៨,៦៨៦ហិកតា ចំនួន៥ស្រុក ស្មើនឹង ១៨ឃុំ (ក្រឡាញ់ ពួក បាគង សូទ្រនិគម និងពីក្រែង) និង១ក្រុង មាន៧សង្កាត់ ដែលក្នុងនោះក្រុងសៀមរាប មានចំនួន ១,៩៩៧ហិកតា ៖

– សង្កាត់សៀមរាប

– សង្កាត់ស្វាយដង្គំ

– សង្កាត់ស្រង៉ែ

– សង្កាត់ក្របីរៀល

– សង្កាត់សំបួរ

– សង្កាត់ទឹកវិល

– សង្កាត់ជ្រាវ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online