ខេត្តក្រចេះ ប្រកាសជ្រើសរើសសិក្ខាកាមចូលរៀនដោយឥតគិតថ្លៃ លើជំនាញឆុងកាហ្វេ(Barista)

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ក្រោមកិច្ចសហការជាមួយអង្គការ SwissContact សូមប្រកាសជ្រើសរើសសិក្ខាកាម ចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ លើជំនាញឆុងកាហ្វេ(Barista) ចាប់ពីថ្ងៃទី06-08 ខែធ្នូ ឆ្នាំ២០២១ ដោយសិក្សាផ្ទាល់នៅមន្ទីរទេសចរណ៍ខេត្ត។ វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានផ្តោតលើការសិក្សាទ្រឹស្តី និងអនុវត្តផ្ទាល់ជាមួយគ្រូបង្គោលអាស៊ានលើជំនាញសំខាន់ៗរួមមាន៖

១៖ តួនាទីជាអ្នកឆុងកាហ្វេ

២៖ យល់ដឹងពីការប្រើប្រាស់សម្ភារៈឧបទ្ទេស សម្រាប់ជំនាញឆុងកាហ្វេ

៣៖ យល់ដឹងពីគ្រឿងផ្សំ ការថែទាំសម្ភារៈ និងម៉ាស៊ីនឆុងកាហ្វេ

៤៖ ប្រភព និងប្រភេទគ្រាប់កាហ្វេ

៥៖ ការអនុវត្តផ្ទាល់ជំនាញឆុងកាហ្វេ

៦៖ បញ្ជីរូបមន្តនៃការឆុងកាហ្វេ

៧៖ ដំណើរការបើក/បិទហាងកាហ្វេ។

សិក្ខាកាមដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរៀនតាមរយៈ៖ https://ee.kobotoolbox.org/x/UlPiLaMD

ឬលេខទំនាក់ទំនង៖ ០១១ ៤៣១ ៩១៤ រួសរាន់ឡើងចំនួនមានកំណត់!

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online