មនុស្ស០៣នាក់បានស្លាប់ និងរបួសធ្ងន់ម្នាក់ ក្នុងករណីអគ្គីភ័យឆាបឆេះភោជនីយដ្ឋានអេលីត Elite Club Party នៅក្រុងសៀមរាប

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានអោយដឹងថានៅយប់ថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះនៅចំណុចអាគារផ្សារទំនើបអាស៉ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

ក្នុងករណីខាងលើបានបណ្តាលអោយមនុស្ស៣នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់ គឺ

– ជនរងគ្រោះទី១ ឈ្មោះ អ៉ឹង ស៉ីម ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិ បន្ទាយឈើ សង្កាត់ទឹក វិល មមុខរបរសន្តិសុខក្លឹប អេលីត (ដល់មន្ទីរពេទ្យខេត្តបានស្លាប់) ។

– ជនរងទី២ ឈ្មោះ ធី មេសា ហៅក្រៅ ចិត្ត ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិ កន្ត្រក សង្កាត់ ស្វាយដង្គ មុខរបរ សន្តិសុខ (ស្លាប់នៅកន្លែងកើតហេតុ) ។

– ជនរងគ្រោះទី៣ ឈ្មោះ ឈឿន សំណាង ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិ ខ្នា សង្កាត់ ជ្រាវ មុខរបរ អ្នកចំរៀង (ស្លាប់នៅកន្លែងកើតហេតុ) ។

– ជនរងគ្រោះទី៤ ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅបន្ទប់ជួលភូមិ តាភុល មុខរបរ DJ ក្លឹបអេលីត (កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត) ។ មូលហេតុនៃការឆេះខាងលើនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ក្នុងករណីអគ្គិភ័យនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០ គ្រឿង ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online