យានដ្ឋានមួយកន្លែងនៅខណ្ឌសែនសុខ រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១១:៣៥ នាទីព្រឹក ថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចយានដ្ឋានជួសជុលរថយន្ត ផ្លូវសម្តេច ជា ស៉ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងឈ្មោះ: វ៉ា សុភា ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មូលហេតុបណ្តាលមកពីផ្ទុះហ្គាស ។
ប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ២ម៉ែត្រ x ២ម៉ែត្រ ។ខូចខាតសម្ភារៈឆេះបន្ទប់ស្នាក់នៅទំហំ ២ម៉ែត្រ x ២ម៉ែត្រ អស់ទាំងស្រុង និងមិនបណ្តាអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ ។ និងរងរបួសមនុស្សម្នាក់ឈ្មោះ វ៉ា ម៉ារ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ម្ចាស់ទីតាំងយានដ្ឋានជួសជុលរថយន្ត (ត្រូវជាកូនបង្កេីត) ។
បានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៣ គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង ០៤ ម៉ែត្រគូប ។ ពន្លត់ចប់នៅវេលាម៉ោង ១១:៥០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ៕