ឃាត់បុរសជាភេទទី៣ម្នាក់ ករណីបង្កេីតគណនីហ្វេសប៊ុកបង្ហោះរូបភាពបន្លំជាស្រីស្អាតឆាត​ទាក់ទង​ សុំស្នេហ៍និងមេីលរូបភាពល្វែងក្រោមរបស់ជនរងគ្រោះហេីយលួចថតទុកដេីម្បីគំរាមទារប្រាក់

អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចយោបល់លោក​ ​ឧត្ដមសេនីយ៍​ទោ​ កឹង​ ឃន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ដែលមាន​​លោក​ឧត្ដមសេនីយ៍​ត្រី​ កុយ​ សុភាព​ ស្នង​ការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ និង​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បាត់ដំបង​ និង​ដោយបានការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះ​រាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ និង​ ឯកឧត្ដម​ ខាំ​ សុផារី​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​ស្វាយរៀង​ផង​នោះ​ កាលថ្ងៃទី​ ០៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១និង២៤​ នាទី​ នៅ​ចំណុច​ភូមិ​បាវិត​លេី​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​វរសេនីយ៍ទោ​ សោម​ គោវិទ្ធ​ នាយរងកា​រិ​យាល័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំ​បង​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ និង​ កម្លាំង​ការិយាល័យ​ជំនាញ​ ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ដែលដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ព្រំ​ ពិសិដ្ឋ​​ រួម​នឹង​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ដែលដឹកនាំ​ដោយ​លោក​វរសេនី​យ៍​ទោ​ កៅ​ ហ៊ន​ ជា​អធិការ​​ និង​ កម្លាំង​ប៉ុស្តិ៍​នគរ​បាល​ រដ្ឋបាល​ បាវិត​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ គំរាមកំហែង​ហែក​កេរ្តិ៍​ (​ទារប្រាក់​តាម​បណ្តាញទំនាក់ទំនងសង្គម​ ហ្វេសប៊ុក​)​ ០១​ ករ​ណី​​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ឈ្មោះ​ ឈន់​ កូរីណា​ ភេទប្រុស​ (​ ភេទទី៣​ )​ អាយុ​ ២៤​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​បាវិតលេី​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ មកកាន់ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង។

សូមជម្រាបជូនថា​ មូលហេតុដែលឈានដលការឃាត់និងនាំខ្លួនបែបនេះ​ ជនសង្ស័យ​ខាងលេី​បាន​ធ្វេីសកម្មភាព​ ប្រេីប្រាស់​គណនី​ហ្វេសប៊ុក​ ឈ្មោះ​ ​ Bona ta momo ដាក់រូបស្រីស្អាតប្រមាណជាងមួយ​ឆ្នាំ​កន្លង​មក​ហេីយ​ រហូត​ដល់​ថ្ងៃទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ ជនសង្ស័យ​ខាងលេី​ ប្រេីល្បិច​ទាក់ទង​គ្នា​តាម​ឆាត​ និង​បាន​សួរ​ទៅ​កាន់​ជនរងគ្រោះ​ថា​ ចង់​មេីលផ្នែក​​ខាងក្រោម​ទេ​ ​បេី​ចង់​មេីល​ជនរងគ្រោះ​ត្រូវ​ដោះ​ខោអាវ​ចេញពី​ខ្លួន​ទាំងអស់​ ហេីយ​ជនសង្ស័យ​ក៏បាន​ថត​រូប​ជនរងគ្រោះរក្សាទុក​ ហេីយពេលបន្តបន្ទាប់មកជនស័្សយ​រូបនេះបាន​គំរាម​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ ឈ្មោះ​ រ​ .វ​ ភេទប្រុស​ មានទីលំនៅ ក្នុងខេត្ត​បាត់​ដំបង​ សរុប​ជា​ទឹក​ប្រាក់​ប្រហែល​ចន្លោះ​ ពី​ ៤,០០០ដល្លា​ ​ទៅ​ ៥​,០០០ដល្លា(ពាន់ដុល្លារ​ អាមេរិក​)ជាថ្នូរថានឹង​មិនផ្សព្វផ្សាយរូបភាពនេះ​ ទេ​ តែបេីមិនបានប្រាក់​ទេ​នះ រូបគេនឹងផ្សព្វ​ផ្សាយជាសាធារណ:នូវរូបភាពអាក្រាតរបស់ជន​រងគ្រោះ។

ដោយមិនអាចទ្រាំរស់នៅក្រោមការគំ​រាមកំ​ហែ​ងរបស់ជនសង័្សយខាងលេីបាន​ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរ​បាលដេីម្បីស្វែងរកជនសង័្សយខាងលេី​ យកមកអនុវត្តតាមច្បាប់។

ឆ្លងតាមរយៈការស្រាវជ្រាវ​ស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាន​និងកសាងសំណុំរឿង​ ស្វែងរកចាប់ខ្លួនរហូតដល់ខេត្តស្វាយរៀងតែ​ម្តង។ វត្ថុតាង​ដកហូត​រួម​មាន​៖

-​ ទូរស័ព្ទ​ដៃ​ ម៉ាក​ OPPO A53 ពណ៌​ ស​ ចំនួន​ ០១​ គ្រឿង​ ។

ការបង្រ្កាបឃាត់ខ្លួននិងផ្សព្វផ្សាយនៅពេលនេះក៏ជាព័ត៌មានមួយជូនដំណឹងដល់បងប្អូនដែលតែងតែនិយមប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ សូមមានការប្រុងប្រយ័ត្នចំពោះករណី​ ដូចខាងលេី​នេះ​ ម៉្យាងចំពោះបងប្អូនដែលធ្លាប់ជាជនរងគ្រោះ​ ដោយស្នាដៃ(ស្រីស្អាត)ខាងលេី​ សូមអញ្ជេីញទំនាក់ទំនងមកសមត្ថកិច្ចនគរបាលដេីម្បីជាសមត្ថកិច្ចក្នុងករណីនេះ។

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​រៀបចំសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online