ខេត្តព្រះសីហនុមានករណីអគ្គីភ័យឆេះរថយន្តមួយគ្រឿងម៉ាក ALPHARD
ខេត្តព្រះសីហនុ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:១៥នាទីព្រឹកមិញ នៅចំនុចក្រុម១៤ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ មានករណីអគ្គីភ័យឆេះរថយន្តចំនួនមួយគ្រឿងម៉ាក ALPHARD ផ្លាកលេខ ភ្នំពេញ 2BB-7158 (ឆេះទាំងស្រុង) ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ករណីនេះពុំមានអ្នករងរបួសឡើយ ។
សមត្ថកិច្ចបានចេញរថយន្តអន្តរាគមន៏ពន្លត់ ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ៕