ឃាត់ខ្លួនជនសង្ស័យ២២នាក់ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើល្បែងស៊ីសង
កំពង់ស្ពឺ ៖ យោងតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អធិការនគរបាលស្រុកសំរោងទង ដឹកនាំកំលាំងចុះបង្រ្កាបទីតាំងបេីកលេងល្បែងសុីសង “ អាប៉ោង បៀ “ មិនញញេីតច្បាប់និងមិនអាណិតចិត្ដប្រពន្ធកូនប្ដីសី។
កាលពីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០ នាទី នៅ ចំណុចផ្ទះរបស់ឈ្មោះ ទឹម ណេ ភេទស្រី អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិពញ្ញាអោង ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឃាត់មនុស្សចំនួន ២២ នាក់ ស្រី ៧ នាក់ ស្ថិតក្នុងរង្វង់សមត្ថកិច្ចកំពុងអនុវត្ត។
ក្នុងប្រតិបត្តិការបង្ក្រាបខាងលេីសមត្ថកិច្ចនគរបាល ដកហូតចាប់យកវត្ថុតាងរួមមាន៖
-មេអាប៉ោង ចំនួន ៣ គ្រាប់ (មេរោគចង្រៃ)
-ចានបាញ់អាប៉ោង ចំនួន ១
-គំរបផ្តិល ១
-កម្រាលអាប៉ោង ១
-ទូរស័ព្ទដៃ ២៣គ្រឿង
-ម៉ូតូ ៣គ្រឿង និងប្រាក់រៀលមួយចំនួន
ករណីខាងលើសមត្ថកិច្ចបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទងធ្វើការសាកសួររកអោយឃេីញមេក្លោង អ្នកលេង អ្នកទៅមេីលគេលេង និងអ្នកផ្ដល់ទីកន្លែង ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕