ឃាត់ខ្លួនជនសង្ស័យជាប្តី ករណីហិង្សាដោយចេតនា បណ្តាយឲ្យជនរងគ្រោះស្លាប់

ចន្ទ្រា÷ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០និង១៥នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមានមរណ:ភាពនៃជនរងគ្រោះ កើតឡើងនៅត្រង់ចំណុចភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា ក្រោយពីទទួលបានព័ត៌មាន ពីប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ទ្រាភ្លាម លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ទ្រា ចុះដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យជាប្តី :

ឈ្មោះ នេត រ៉ា អាយុ៤៤ ឆ្នាំ មានទីលំនៅភូមិសែនត ឃុំចន្រ្ទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នាក៏វាយប្រពន្ធរបស់ខ្លួនឈ្មោះ សោ សុខី អាយុ ៤៤ឆ្នាំ មួយដៃ រួចទាញអាវទៅរឹតកពីក្រោយ បណ្តាលឲ្យប្រពន្ធប្រកាច់ស្លាប់ភ្លាម មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ មូលហេតុប្តីស្រវឹងស្រាវាយប្រពន្ធ ហេីយប្រពន្ធមានជំងឺបេះដូងប្រចាំកាយ ។

បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី រីឯជនសង្ស័យ សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បានធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online