ជនជាមុខសញ្ញាធ្លាប់ជាប់ពន្ឋនាគារពាក់ព័ន្ឋនិងអំពើលួច តែនៅមិនរាងចាល ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនម្តងទៀត

ជនជាមុខសញ្ញាធ្លាប់ជាប់ពន្ឋនាគារពាក់ព័ន្ឋនិងអំពើលួច តែនៅមិនរាងចាល ត្រូវបាននគរបាលស្រុកស្នួលតាមស្រាវជ្រាវចាប់ខ្លួនម្តងទៀត បន្ទាប់ពីជនរូបនេះ បានប្រព្រឹត្តសកម្មភាពគាស់ទម្លុះទម្លាយ លួចរបស់របរគ្រឿងអលង្ការលុយកាក់ពីផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល កាលពីយប់ថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២១ ។

ជនសង្ស័យឈ្មោះ វ៉ុន សៀងហុង អាយុ១៨ឆ្នាំ រស់នៅភូមិនៀល ឃុំព្រៃស្លឹក ស្រុកត្រាំង ខេត្តតាកែវ។

នៅយប់ថ្ងៃកើតហេតុជននេះ បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយ ចូលលួចយកគ្រឿងអលង្ការ និងលុយកាក់មួយចំនួនរួមមាន

-លុយខ្មែរ២៨៣៥០០០រៀល

-ខ្សែរជើងផ្លាកទីនចំនួន០២ខ្សែរ ទម្ងន់០៣ជី ០៧ហ៊ុន០៥លី

-ខ្សែរដៃផ្លាកទីនចំនួន០១ខ្សែរទម្ងន់៤០០លី

-ជញ្ចៀន០១វង់ ទម្ងន់១០៨លី

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online