ឃាត់ខ្លួនបុរសម្នាក់ត្រូវជាប្តី ករណីហិង្សាដោយអចេតនាបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត

មណ្ឌលគិរី÷ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០និង៤៦នាទីយប់ មានករណីឃាតកម្ម ០១បានកើតឡើងនៅត្រង់ចំណុចផ្ទះចាំចំការម្រេចមួយកន្លែងស្ថិតនៅក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

-ជនរងគ្រោះមានឈ្មោះ នី សែន ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានស្រុកកំណើតរស់នៅភូមិធ្លក ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង។

-ក្នុងករណីឃាតកម្មខាងលើនេះបង្កឡើងដោយបុរសជាប្តីដែលជាជនសង្ស័យមានឈ្មោះឡាយ ហៀង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នរស់ក្នុងភូមិឃុំកើតហេតុខាងលើ។

តាមចំលើយសារភាពរបសជសង្ស័យឈ្មោះ ឡាយ ហៀង បានឆ្លើយសារភាពថា÷ មុនពេលកើតហេតុខ្លួនបានទៅហូបស្រានៅផ្ទះឈ្មោះ សួន នៅ ដែលជាអ្នកជិតខាងគ្នា បន្ទាប់មកក៏ត្រលប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏ឃើញជនរងគ្រោះជាប្រពន្ឋកំពុងតែដាំបាយក៏បានបបួលផឹកស្រាជាមួយគ្នា ពេលផឹកស្រារួចប្រពន្ធក៏ចូលដេកក្នុងមុងមុន។ ជនសង្ស័យដែលជាប្តីក៏យកកាំបិតចិតបន្លែមកចិតផ្លែត្របែកហូបហើយក៏បាននិយាយលេងសើចឆ្លងឆ្លើយគ្នាជាមួយប្រពន្ធ បន្ទាប់មកខ្លួនក៏បានយកកាំបិតចិតបន្លែទៅចាក់លលេងក៏ជ្រុលដៃដល់ទីជំរៅក៏បានកកឈាមនៅក្នុងខ្លួនជនរងគ្រោះបណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិតមុនពេលបញ្ជូនមកដល់មណ្ឌលសុខភាពប៊ូស្រា។

-តាមការពិនិត្យរបស់សមត្ថកិច្ចជនសង្ស័យជាប្តីបានចាក់ត្រង់ពោះធ្លាយដល់ផ្លោកនោម និងកកឈាមក្នុងពោះបណ្តាលអោយស្លាប់បាត់បង់ជីវិត ក្រៅពីនោះពុំមានស្លាកស្នាមឬរងរបួសនៅកន្លែងផ្សេងទៀតឡើយ។

-បច្ចុប្បន្នជនសង្ស័យត្រូវជាប្តីត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online