អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ជិត​ ១០០ខ្នង​ នៅក្នុងរាជធានីភ្នំពេញ ខណៈសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យយជិត​ ២០០គ្រឿង​ទេីបគ្រប់គ្រងបាន

អគ្គិភ័យដែលកំពុងឆេះផ្ទះប្រជាពលរដ្ឋអស់ជិត​ ១០០ខ្នង​ នៅក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ និងសង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឫស្សីកែវ​ នាព្រឹកថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២១នេះ​ ក្រោយពីកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យយជិត​ ២០០គ្រឿង​ទេីបគ្រប់គ្រងបានទាំងស្រុង។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ចំពោះគ្រោះអគ្គិភ័យលេីកទី១​ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ប្រមាណជា​ ៨០ខ្នង​ បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង​ ដែលស្ថិតនៅចំណុចសំណង់មិនមានរៀបរយ​ តាមបណ្តោយផ្លូវរថភ្លេីង​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ដែលមានម្ចាស់ទីតាំងមានឈ្មោះ​ សាន​ ដេន​ ភេទស្រី អាយុ​ ៥៨ឆ្នាំ​ មុខរបរ នៅផ្ទះ​ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។​ ដោយនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ឈេី​ប្រក់ស័ង្កសីសំណង់មិនរៀបរយអស់ទាំងស្រុង។

-ករណីទី២​ បានឆេះបំផ្លាញអស់​ផ្ទះចំនួន​ ១៧ខ្នង​ បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង​ ដែលស្ថិតនៅចំណុចសំណង់មិនមានរៀបរយ​ តាមបណ្តោយផ្លូវជាតិលេខ៥​ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ​ ដែលមានម្ចាស់ទីតាំងមានឈ្មោះ​ លី​ ភឿង​ ភេទស្រី អាយុ​ ៧០ឆ្នាំ​ មុខរបរ នៅផ្ទះ​ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។​

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានបន្តទៀតថា​ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៤៨គ្រឿង ប្រើប្រាស់ទឹកអស់​ ៩៨ឡាន ស្មើរនឹង ៣៩២ម៉ែត្រគូប​ និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រសួងមហាផ្ទៃ​ ចំនួន​ ៦គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៨ឡាន​ ស្មេីរនឹង​ ៤៤ម៉ែត្រគូប,​ រថយន្តពន្លត់អគ្គិភ័យ​ អង្គភាព​ ង៧០​ ចំនួន​ ៤គ្រឿង​ ស្មេីរនឹង​ ២០ម៉ែត្រគូប,​ រថយន្តពន្លត់អគ្គិភ័យ​ OCIC ទីក្រុងជ្រោយចង្វារ​ ចំនួន​ ១៤គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២៧ឡាន​ ស្មេីរនឹង​ ១០៨ម៉ែត្រគូប,​ រថយន្តពន្លត់អគ្គិភ័យ​ OCIC ទីក្រុងកោះពេជ្រ​ ចំនួន​ ៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៩ឡាន​ ស្មេីរនឹង​ ៣៦ម៉ែត្រគូប,​ រថយន្តពន្លត់អគ្គិភ័យទីក្រុង​ អូឡាំព្យា​ ចំនួន​ ៦គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២៤ម៉ែត្រគូប,​ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៣ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប,​ រថយ​ន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន​ Ganzberg ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រូគូប​,​ រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៤ម៉ែត្រគូប,​ អូប័រការិយាល័យនគរបាលចរាចរណ៍ជេីងទឹក​ ចំនួន​ ២គ្រឿង​ និងទូកម៉ាស៉ីនបូមទឹកសាលាសង្កាត់ច្រាំងចំរេះទី២​ ចំនួន​ ១គ្រឿង​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៩និង៤៥នាទីនាថ្ងៃដដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online