មុខសញ្ញាដ៏សកម្មនៅស្រុកចន្ទ្រា ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ចន្ទ្រា÷ នៅថ្ងៃទី០៩.១២.២០២១ វេលាម៉ោង ០៣:៤៥ នាទីទៀបភ្លឺ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកចន្រ្ទា ដឹកនាំដោយលោកវរសេនីយ៍ត្រី រាជ វីរៈ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគគីរ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស បានឃាត់ខ្លួនមុនសញ្ញាសង្ស័យប្រព្រឹត្តអំពើ ចោរកម្ម(លួចម៉ូតូ) យ៉ាងសកម្មម្នាក់ឈ្មោះ ពៅ  វណ្ណ: ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

នៅពេលឃាត់ខ្លួននោះសមត្ថកិច្ចយើងដកហូតបានរថយន្តមួយគ្រឿងម៉ាកKIA MORNING ហើយឆែកឆេរនៅក្នុងរថយន្តឃើញមានសំភារ:មួយចំនួនដូចខាងក្រោម:

-កន្ត្រៃកាត់ដែកពណ៌ខៀវ ចំនួន០១

-កូនសោធ្វើម៉ូតូ តូច ធំចំនួន០៦

-សោរម៉ូតូចំនួន០១

-អត្តសញ្ញាណប័ណ្ណ០១

-កាត់គ្រី០១

-ប័ណ្ណបេីកបរ០១

-ប័ណ្ណចាក់សាំង០១

-ប័ណ្ណបង់ពន្ធ០១

-ឯកសារទិញលក់រថយន្ត និង ម៉ូតូចំនួន០២សន្លឹក ។

បច្ចុប្បន្នជនសង្ស័យ រួមនិងសំភារ: ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្ត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online