រថយន្តបានប្រលះម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តកោះកុង÷ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនិងរថយន្តជិះបញ្ច្រាស់ទិសគ្នា នៅចំណុចផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល បណ្ដាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួសធ្ងន់ ០១ នាក់(ស្រី)។

១. ម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខកណ្ដាល1B -3132 អ្នកបើកបរ ឈ្មោះ ឆេន ណែត ភេទស្រី អាយុ ១៣ ឆ្នាំ មុខរបរសិស្ស ស្លាប់ និងអ្នករួមដំណើរ ជាម្ដាយឈ្មោះ អែក ឈិន (គ្មានមួកសុវត្ថិភាព)អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ។

បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកនិងរថយន្តកាំម៉ារី ចំពីមុខ ។

២.រថយន្តបង្កម៉ាកកាំម៉ារី ពណ៌ស្លែពាក់ស្លាកលេខកំពង់ស្ពឺ 2A-0997 អ្នកបើកបរឈ្មោះអាត លេ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល ។

មូលហេតុ អ្នកបើករថយន្តប្រើប្រាស់ល្បឿនលឿនលើផ្លូវកោងក្រាលក្រួសក្រហម រេចង្កូតចូលមកទ្រូងផ្លូវខាងឆ្វេងបុកនិងម៉ូតូតែម្តង។

ជនរងគ្រោះយើងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ចំណែកអ្នកស្លាប់ សមត្ថកិច្យើងបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នម៉ូតូ នឹងរថយន្តសមត្ថកិច្ចយើងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល រងចាំការដោះស្រាយតាមនិតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online