ឃាត់ខ្លួនបុរសម្នាក់ ករណីឃាតកម្មគិត​ទុក​ជា​មុន បណ្ដាលឲ្យជនរងគ្រោះបាត់បង់ជីវិត​

ព្រះវិហារ÷ ករណីឃាតកម្មគិត​ទុក​ជា​មុន​ រយះពេល​ប្រហែល​តែ​២២ម៉ោង​ និង១៥នាទី​(២០:១៥នាទី​ ថ្ងៃ​ទី​១០.១២​.២០២១ដល់​ ១៨:០០នាទី​ ថ្ងៃ​ទី​ ១១.១២.២0២១)។ អនុវត្ត​តាម​បញ្ជា​ដឹក​នាំ​ផ្ទាល់​ ពីលោក​ឧត្ដមសេនីយ៍​ទោ​សួស​សុខដារ៉ា​ស្នងការ​នគរបាលខេត្ត​ បញ្ជាឱ្យ​កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ សហការ​ជាមួយ​កម្លាំង​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​គូលែន​ចុះបេីកការស្រាវជ្រាវ ស៊ើបអង្កេត ករណី​ឃាតកម្ម​គិត​ទុក​ជា​មុន​ ​ឈានទៅដល់កំណត់មុខ​សញ្ញា​ និងបាន​ធ្វើ​ការ​នាំខ្លួនមុខសញ្ញានោះ ចំនួន ០១ នាក់ ឈ្មោះ ភោគ មើន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នឹងធ្វើ​ការដកហូតបានអាវុធកែច្នៃ ( កាប៊ិន ) ចំនួន០១ដើម ។ តាមចម្លើយសារភាព សាម៉ីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធកែច្នៃ ( កាប៊ិន ) លួចបាញ់ទៅលើជនរងគ្រោះឈ្មោះ ឃត់ ឡុញ ភេទប្រុស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ពិតប្រាកដមែន មូលហេតុគំនុំ ។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ៕